kalib9

ស្តាយណាស់ ស្អាតតែរោ គចិត្ត! ដល់មកដឹងប្រវត្តិរឿងពិត មើលទៅគួរឱ្យអាណិតខ្លាំងណាស់ (មានវីដេអូ)

កាលពីថ្មីៗនេះ វីដេអូក្មេងស្រីវ័យក្មេងស្រស់ស្អាតមួយរូប ដែលស្លៀកពាក់ឈុតអ្នកទោ សនៅក្នុងតុលាការ បានអង្រួនចិត្តអ្នកលេងបណ្តាញសង្គមឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនដឹងថាតើនាងមានទោ សអ្វីទាំងវ័យក្មេង ពិសេសគឺស្តាយរូបសម្រស់នាងជាតារា តែបែរជាគ្រងភាពជាពិរុ ទ្ធជនបែបនេះទៅវិញ។

តែតាមរយៈប្រភពព័ត៌មានជាផ្លូវការបានឱ្យដឹងថា  វីដេអូ និងរឿងរ៉ាវក្មេងស្រីដ៏ស្រស់ស្អាតនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ  ពោលគឺរឿងហេតុតាំងពីឆ្នាំ២០១៣ មកម្ល៉េះ  តែទើបតែមកភ្ញាក់ផ្អើល និងល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងដោយសារតែកម្មវិធី Tik Tok  ទៅវិញ។

[caption id="attachment_61776" align="alignnone" width="902"]119164021_742802052949296_4927294012375615100_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

រឿងហេតុដំបូងកើតឡើងកាលពី ៧ ឆ្នាំមុន ហើយជនជាប់ចោទដែលមានភាពល្បីល្បាញដោយសារតែសម្រស់មានឈ្មោះថា Isabella Guzman អាយុ ១៨ ឆ្នាំ រស់នៅក្នុងទីក្រុង Aurora នៃរដ្ឋ Colorado សហរដ្ឋអាមេរិក ដោយនាងបានសម្លា ប់ម្ដាយបង្កើតរបស់នាងដោយប្រើកាំបិតចា ក់គាត់ប្រហែល ៧៩ ដង ហើយនៅពេលចូលខ្លួនបំភ្លឺក្នុងតុលា ការ នាងគ្មានអារម្មណ៍ដឹងខុសទេថែមទាំងញញឹមគួរអោយខ្លា ចដាក់កាមេរ៉ា (តាមពិតបើតាមមើលវីឌីអូនោះ គាត់ញញឹមដោយភាពឈឺ ចាប់ម៉េចមិនដឹង ><)។

[caption id="attachment_61775" align="alignnone" width="512"]119183874_742802096282625_222177750649533375_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មានអ្នកនិយាយថា Isabella Guzman ត្រូវបានឪពុកចុ ងរំ លោភ ហើយម្ដាយរបស់នាងប្រើអំ ពើហឹ ង្សា និងមានបំណងយកនាងទៅលក់ទៀតផង ប៉ុន្តែមិនមានពត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់នោះទេ។

តែបើ តាមប្រភពពត៌មាន ABC News បានឱ្យដឹងថា៖

១. នាងបានសម្លា ប់ម្ដាយរបស់នាងដោយសារការមិនចុះសម្រុ ងនឹងគ្នា ហើយនាងមិនពេញចិត្តនឹងម្ដាយរបស់នាងដែលបានរៀបការម្ដងទៀតក្រោយពេលបែកពីឪពុកបង្កើតរបស់នាង។

២. មុនពេលសម្លា ប់ម្ដាយរបស់នាង ឪពុកបង្កើតរបស់នាងក៏បានជួយនិយាយជាមួយនាងដែរថាកុំអោយរឹង រូសដាក់ម្ដាយរបស់នាងអី។

៣. មួយថ្ងៃមុនពេលម្ដាយនាងស្លាប់ Isabella បានស្ដោះទឹកមា ត់ដាក់ម្ដាយ ហើយផ្ញើរ Email ជាមួយនឹងអក្សរច្បាស់ៗថា 'You will pay.' (អ្នកនឹងត្រូវសងខ្ញុំវិញ)។

Loading...

៤. នាងត្រូវបានគេពិនិត្យឃើញថាមានជំងឺសរសៃប្រ សាទ នាងនៅតែនិយាយបានតែពាក្យមួយមាត់ថាម្ដាយរបស់នាង “មិនខុសពីបិ សាច” ដែលត្រូវតែស្លា ប់ដើម្បីសង្គ្រោះពិភពលោក។

៥. ថ្ងៃកើតហេតុនោះ ឪពុកចុងរបស់នាងបានលឺសម្លេងពីបន្ទប់ទឹក ហើយប្រញាប់រត់ទៅក៏ឃើញសាកស ពម្ដាយរបស់ Isabella មានសុទ្ធតែឈាម ហើយ Isabella ឈរស្ងៀមទ្រឹងកាន់កាំបិតជាប់នឹងដៃ ជាមួយទឹកមុខស្មើរធេង។

ក្រោយពីកើតរឿង មិនមានអ្នកណាបានឃើញឪពុកចុងរបស់នាងទៀតទេ គ្រប់គ្នាគិតថាប្រហែលគាត់លែងត្រលប់ទៅទីនោះវិញទៀតហើយ។

[caption id="attachment_61777" align="alignnone" width="912"]119038878_742802099615958_5419180621580195858_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

យ៉ាងណាមិញ Isabella មិនបានជាប់ពន្ធធនាគារនោះទេ ដោយសារគេរកឃើញថានាងប្រ ព្រឹត្តអំពើមនុស្សឃា តដោយអចេតនា តែត្រូវបញ្ជូនទៅមន្ទីរពេទ្យវិក លចរិកជំនួសវិញ។ តែមកទល់ពេលនេះគេមិនបានដឹងពីដំណឹងនាងទៀតឡើយ​ថានាងកំពុងតែរស់នៅឯណា  ហើយនាងមានសេរីភាពឬនៅនោះទេ៕

[caption id="attachment_61778" align="alignnone" width="884"]119090714_742802042949297_8136844310317363752_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រភពព័ត៌មាន៖ Meloncheesetea

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...