kalib9

ព្រះសង្ឃ វត្តបទុមវតី បាននិមន្តយកបបរទៅចែកជូន ញាតិញោមដែលយកកូនៗ មកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ នាថ្ងៃកាន់បិណ្ឌ៥ (មានវីដេអូ)

នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពី បុរាណកាល មក។ នេះជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលរឹតតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងនោះ ក្រោយឃើញហ្វេសប៊ុកមួយឈ្មោះ “វត្តបទុមវតីរាជវរារាម” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព ព្រះសង្ឃវត្តបទុមវតី និមន្ត យកបបរ ទៅចែកជូន ញាតិញោម ដែលយកកូនៗ មកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា “ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ សកម្មភាព ព្រះសង្ឃវត្តបទុមវតី និមន្ត យកបបរ ទៅចែកជូន ញាតិញោម ដែលយកកូនៗ មកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ជាប់ព្រះបរមរាជវាំង វេនកាន់បិណ្ឌទី៥ របស់ ឯកឧត្ដម នាយឧត្ដមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងសហការី ។ សូមអនុមោទនាបុណ្យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ក្រោយឃើញបែបនេះ ធ្វើឲ្យ មហាជនជាច្រើនបង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង គ្រប់ៗគ្នា ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...