kalib9

អីយ៉ា! ស្ងាត់ៗលោក យុត្ថារ៉ា ឆានី បង្ហាញមុខភរិយាថ្មីយ៉ាងផ្អែមល្ហែម ពោរពេញទៅដោយសុភមង្គល ក្នុងពេលទៅកម្សាន្តនៅតាម…

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយ តារាសម្តែងជើងចាស់ លោក យុត្ថារ៉ា ឆានី ដែលធ្លាប់មានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យភាពយន្តខ្មែរ  តែពេលនេះបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោក យុត្ថារ៉ា ឆានី ដែលត្រូវជាអតីតស្វាមីរបស់តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ជាមួយគ្នា ដោយបច្ចុប្បន្នមានអាយុ១៤ឆ្នាំហើយ ឈ្មោះជូលី ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពជាមួយភរិយាថ្មី និងកូនស្រី ពេលទៅដើរលេងនៅឧទ្យានជាតិគីរីរម្យជាលក្ខណៈគ្រួសារផងដែរ បើមើលតាមរូបភាពជាច្រើនសន្លឹកដែលតារារូបនេះ បានបង្ហោះ មើលទៅពិតជាមានក្ដីសុខ និងបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។

Loading...

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ក៏បានបង្ហោះសារថា “ទេសភាពត្រកាល កណ្តាលសួគ៌ា ជួយជាសាក្សីបងស្មោះនឹងស្រីឥតបីបែកបែរ ដូចជាបំណងដែលរៀមប៉ងដែរយើងរួបរួមស្នេហ៌ បងព្រួយខ្លាចតែមិនស្មោះ ។ចុងស្រស់រេរាំនាំខ្យល់ត្រជាក់ បក់ប៉ះកាយាធ្វើអោយចិន្តា ចង់រួមភីសម័យ ដូចបងនិងអូនតែងគេងស្រមៃ គិរីរម្យព្រៃរួមរស់លុះក្ស័យទៅអើយ ។  

Loading...