kalib9

កាលពីម្សិលមិញ!!​ លោកស្រី ទ្រី ដាណា បានប្រាប់ពីរូបមន្ត នៃការកាត់បន្ថយការប្រៀបធៀប និងច្រណែនអ្នកដទៃបាន ក៏ដូចជាបងប្អូនកាត់បន្ថយទុក្ខបានខ្លះដែរ បើចង់ដឹងកុំភ្លេចចូលអានទាំងអស់គ្នា…

ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ លោកស្រី ទ្រី ដាណា ដែលមានឈ្មោះល្បីល្បាញ រឿងជួយដល់សង្គម​ ពិសេសគឺបានជួយដល់មនុស្ស ដែលកំពុងតែជួបនូវការលំបាកនានា ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជន ជាច្រើនគោរពសរសើរ និងស្ងប់ស្ងែងបំផុត ព្រោះតែទង្វើរដ៏ល្អរបស់លោកស្រីផងដែរ។

ជាក់ស្តែងនៅមុននេះបន្តិច លោកស្រីបានបង្ហោះសារយ៉ាងវែងអន្លាយថា "កាត់បន្ថយការប្រៀបធៀប និងច្រណែនអ្នកដទៃបាន បងប្អូននឹងកាត់បន្ថយទុក្ខ 40%  និយាយចឹង ប្រាកដជាមានអ្នកឆ្ងល់ហើយ តែចាំចែ ដាណា ប្រាប់រូបមន្ត។ធម្មតាគេថា ទាល់តែមានលុយ គឺមានក្ដីសុខហើយ តែមិនមែនចឹងទាំងអស់ទេ ក្ដីសុខរបស់មនុស្សមិនអាចអត់លុយបាន តែក៏មិនប្រាកដថាមានលុយមានក្ដីសុខដែរ។ ធ្លាប់គិតថា ជីវិតខ្លួនឯងពីមុនយ៉ាងណា ហើយពេលនោះស្រមៃបែបណា ឥឡូវមានអីប្ថូរអត់? កាលមានកង់ជិះ ប្រាថ្នាចង់បានត្រឹមម៉ូតូ ដល់មានម៉ូតូ ឃើញគេមានឡាន ក៏ចង់បានឡានដែរ។ អ្នកខ្លះមានឡានហើយ ជិះតាមផ្លូវ ឃើញគេមានអាទំនើបជាង ក៏ចង់បានអាល្អជាងនេះ។

ដរាបណា យើងនៅតែប្រៀបធៀបគេ មើលជីវិតគេខ្ពស់ជាង យើងនៅតែគ្មានក្ដីសុខ មិនពេញចិត្តជាមួយអ្វីដែលខ្លួនឯងមានរាល់ថ្ងៃ។ ទាល់តែយើង ចាប់ផ្ដើមគិតជីវិតពីមុន ប្រៀបធៀបជាមួយខ្លួនឯងពីមុន ទើបយើងមានអារម្មណ៍ថាសប្បាយចិត្ត មិននឹកស្មានបានដល់សព្វថ្ងៃ ។

ជីវិតយើងម្នាក់ៗ ត្រូវខំប្រឹងខ្លួនឯង ដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់ កុំច្រណែន កុំប្រៀបធៀបអ្នកដទៃ។ យើងមិនដឹងថា ក្នុងហោប៉ៅគេមានលុយប៉ុន្មាន គេក៏មិនដឹងថា ក្នុងហោប៉ៅយើងមានលុយប៉ុន្មានដូចគ្នា។ យើងមិនដឹងថា ផ្ទះ ឡានគេទិញ បង់រំលស់ ឬបង់ផ្ដាច់ គេក៏មិនដឹងពីយើងដូចគ្នា ចឹងហើយ មិនអាចវាយតម្លៃគ្នាទៅវិញទៅមកបានទេ។

Loading...

ខំប្រឹងទៅ រកស៊ី ធ្វើការឱ្យអស់លទ្ធភាព មានពេលសប្បាយ ធ្វើតាមចិត្ត តាមបេះដូងខ្លួនឯង កុំខ្វល់ពាក្យអ្នកដទៃខ្លាំងពេក ហើយក៏កុំយករឿងអ្នកដទៃមកនិយាយដូចគ្នា ឱ្យតែយើងធ្វើរឿងត្រឹមត្រូវ គប្បីនឹងខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ ហើយមិនប៉ះពាល់ដល់អ្នកដទៃ នោះហើយជាក្ដីសុខ។

មិនច្រណែន មិនប្រៀបធៀប កាត់បន្ថយទុក្ខ 40% រកលុយបានច្រើន កាត់បន្ថយទុក្ខ 20% អត់ឈឺថ្កាត់ គ្រួសារមានក្ដីសុខ កាត់បន្ថយទុក្ខ 20% ទៀត។ ចុះសួរថា ធ្វើម៉េច បានកាត់បន្ថយទុក្ខបាន 100%? ចម្លើយគឺមិនអាចទេ មានរូប មានទុក្ខ គ្រាន់តែតិចនឹងច្រើន ហើយអ្នកកាត់បន្ថយទុក្ខបានដល់ 80% ក៏មិនមានដែរ អត់ងាយទេ តែចែដាណា គិតថារាល់ថ្ងៃ កាត់បាន 60% ដែរ ។

Loading...