ភាពស្រស់ស្អាត គឺជាផ្នែកមួយដ៏សំខាន់បំផុតដែលគូស្វាមីភរិយាទាំងឡាយ តែងប្រាថ្នាចង់បានដោយពុំចង់ឲ្យកើតមានរូបភាពអាប់អួរណាមួយឡើយ ។
ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់មង្គលការមួយនេះនៅក្នុងប្រទេសហ្វីលីពីន
បែរកូនកំលោះកូនក្រមុំ ស្រាប់តែនាំគ្នាចូលរាំស្លូ នៅក្នុងដីភក់ឡើងបែកខ្ទិះ
បណ្តាលឲ្យឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតក្លាយទៅជា…កន្ទប ។
ទោះយ៉ាងណា នៅក្នុងទិដ្ឋភាពដ៏គួរឲ្យហួសចិត្តនេះ ត្រូវបានមនុស្សជាច្រើនលើកឡើងថា
ពួកគេបង្ខំធ្វើបែបនេះ
ដោយសារតែមូលហេតុបណ្តាលមកក្រោយភ្លៀងធ្លាក់មួយមេធំជន់លិចរោងការរបស់ពួកគេ ៕