kalib9

ប៉ែន ចំរ៉ុង!! រំភើបយ៉ាងខ្លាំងក្រោយទទួលលិខិតសរសើរពីក្រសួងវប្បធម៌ ក្នុងបេសកកម្មថតស្ពតអប់រំ…

ជឿជាក់ថាបងប្អូនបានស្គាល់ហើយនូវតារាសម្ដែង លោក ប៉ែន ចំរ៉ុង ក្រោមអាជីពជាពិធីករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងតារាសម្ដែង ជាច្រើនឆ្នាំរហូតមកដល់ពេលនេះ លោក ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ ពុក ម៉ែ បងប្អូន ជា​​​​​​​មួ​យនឹងទេពកោសល្យថ្វីមាត់របស់លោក

ក្នុងនោះផងដែរមិនត្រឹមតែការងារសិល្បៈរប​ស់ លោក ប៉ែន ចំរ៉ុង នោះទេសូម្បីតែការងារផ្ទាល់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ត្រូវបានតាមដានមិនដាច់ពីខ្សែភ្នែករបស់មហាជននោះឡើយ។ខណៈថ្មីៗនេះលោកក៏បានបង្ហាញនូវក្ដីរំភើបយ៉ាងក្រៃលែងដោយទទូលបានលិខិតសរសើ​រពី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Loading...

ក្រោយលោកបានថតស្ពតអប់រំដល់ប្រជាពលរដ្ឋអោយចេះថែរក្សាសុខភាពដើម្បីជៀសឆ្ងាយជំងឺ Covid-19។ លោក ប៉ែន ចំរ៉ុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ជាក់ឲ្យដឹ​ង​ទាំងរីករាយថា៖ «ក្នុងនាមជាអ្នកសិល្បករមួយរូប ខ្ញុំបាទពិតជាមោទកភាពណាស់ ដែលបានទទួលលិខិតថ្លែងអំណរគុណពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំរាប់ការថតស្ពតអប់រំ Covid-19»។

ទន្ទឹមទទួលបានលិខិតថ្លែងអំណរគុណពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ែ​ន ចំរ៉ុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលកំពុងតែសាងភាពផ្អែមល្ហែមរួមភរិយាសំណព្វចិត្តក៏បានក្រើនរំឭកដាស់​តឿនដល់ជនរួមជាតិក្នុងពេលវេលាដែលមេរោគ Covid-19 ចង្រៃដោយអំពាវនាវថា៖ «សូ​ម​បងប្អូនទាំងអស់នៅតែប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចចំពោះជំងឺនេះវាមិនដែលភ្លេចយើង»៕

Loading...