kalib9

ក្រសួងអប់រំ នឹងរៀបចំប្រឡងបាក់ឌុបនៅខែធ្នូ នឹង ខណៈឲ្យចូលរៀនវិញនៅខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ព្រឹកនេះបានបញ្ជាក់ឱ្យដឹងថា សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ សម្រាប់គ្រឹះស្ថានសាធារណៈ ចូលរៀនឡើងវិញនៅដំណាក់ទី២ ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ក្នុងទ្រុងទ្រាយតូច១៥នាក់ក្នុងមួយថ្នាក់ ដោយគោរពតាមវិធានការរបស់អង្គការពិភពលោក និងក្រសួងសុខាភិបាល ដើម្បីត្រៀមចូលរួមការប្រឡង។

ក្នុងសេចក្ដីដដែលបានអះអាងថា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃ ក្រសួងនឹងរៀបចំសេចក្ដីនាំនាំតាមក្រោយ។

Loading...

ប៉ុន្តែ បើតាមសេចក្ដីជូនដំណឹងដដែលបានបន្តថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងគ្រឹះសិក្សាសាធារណៈដែរ៕ អត្ថបទ៖ ពិសី

Loading...