kalib9

មើលម៉ាក់ៗគេផង! ទោះកំពុងតែពរពោះ ម៉ារី តែងខ្លួនយ៉ាងស៊ិចស៊ី ក្នុងថ្ងៃកំណើតរបស់ខ្លួន

ភ្នំពាញ៖ បច្ចុប្បន្នអតីតតារាសម្ដែងស្រី អ្នកនាង ជា ម៉ារី កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ហើយនាពេលនេះនាងក៏កំពុងពរពោះជិតគ្រប់ខែទៀតផង មិនតែប៉ុណ្ណោះ បន្ទាប់ពីមានផ្ទៃពោះ តារាស្រីរូបនេះ ក៏កាន់តែទទួលបានក្ដីស្រលាញ់ និងការថ្នាក់ថ្នមពីស្វាមីច្រើនជាមុន។ ជាការពិត ក្រោយពេលពោះកាន់តែធំ យើងសង្កេតឃើញថា តារាស្រីរូបនេះ តែងតែថតរូបបង្ហោះនៅលើបណ្ដាញសង្គមក្នុងគណនីផ្ទាល់ខ្លួន ស្លៀកក្នុងឈុតស៊ិចស៊ី បង្អួតដងខ្លួន និងបង្ហាញពោះធំជាញឹកញាប់ផងដែរ។ ដោយរាល់រូបភាព ដែលតារាស្រីរូបនេះបានបង្ហោះសុទ្ធសឹងតែស្រស់ស្អាត លេចធ្លោជានិច្ច បើទោះបី នាងកំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន។ ជាក់ស្ដែង កាលពីយប់មិញនេះ អ្នកនាង ជា ម៉ារី បានធ្វើពិធីខួបកំំណើតខ្លួនយ៉ាងសប្បាយរីរាយ និងមានអ្នកចូលរួមច្រើនផងដែរ តែអ្វីដែលយើងសង្កេតឃើញនោះ នាងបានជ្រើសស្លៀកក្នុងឈុតស៊ិចស៊ី បែបប៊ីគីនីផងដែរ។ ដោយមើលទៅនាង ពិតជាស្រស់សោភាតែម្ដង បើទោះបីពោះធំជិតគ្រប់ខែ តែតារាស្រីរូបនេះ លេងខ្លួនឡើងខ្ញង់គួរឲ្យទាក់ទាញ មិនចាញ់កាល់នៅក្រមុំប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត នាងបានបង្ហាញសកម្មភាពស្វីតៗជាមួយស្វាមីនៅមុខភ្ញៀវទៀតផង ដោយមើលទៅពិតជាមានក្ដីសុខតែម្ដង។

Loading...

Loading...