kalib9

ស្ត្រីផ្ទុកកូវីដ ១៩ នៅសិត្បូទៅផ្ទះជាង ១០ ថ្ងៃហើយ ទើបដឹងថាខ្លួនផ្ទុកមេរោគ

តាមលិខិតមួយរបស់ចៅសង្កាត់សិត្បូផ្ញើរទៅកាន់អភិបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីស្ត្រីវ័យ ២៧ ឆ្នាំមានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជានោះ បានទៅដល់ផ្ទះតាំងពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ហើយពេលមកដល់ផ្ទះស្ត្រីខាងក្រោមបានធ្វើបាយសម្លជូនចាស់ៗ និងចែកដល់ក្មេង ព្រមទាំងធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀតផង ។

តាមលិខិតដដែលនោះបញ្ជាក់បន្ថែមទៀតថា ​បន្ទាប់មកសាមីខ្លួនមានអាការៈក្ដៅខ្លួនក៏បានឱ្យពេទ្យនៅជិតផ្ទះចាក់ថ្នាំ និងផ្សំថ្នាំឱ្យ ដោយជំងឺមិនធូរស្រាលសាមីខ្លួនក៏បានទៅតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យជ័យជំនះ តែលទ្ធផលអវិជ្ជមានទៀត ពេទ្យក៏ឱ្យសាមីខ្លួនត្រឡប់ទៅផ្ទះវិញ លុះពីរថ្ងៃក្រោយដោយមានអាការៈក្ដៅខ្លួនខ្លាំង និងមានហៀរសំបោទើបទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនះម្ដងទៀត ហើយលទ្ធផលគឺវិជ្ជមាន ។

Loading...

Loading...