kalib9

ឱកាសមាសឱប្រាក់បានមកដល់ហើយ! អ្នកនៅក្រុងព្រះសីហនុដែលចង់បានរថយន្តជិះ កុំឱ្យឱកាសនេះរំលងឱ្យសោះ ជិត៣០០គ្រឿងឯណោះ

គិតត្រឹមថ្ងៃ០៧​​ ខែសីហា ឆ្នាំ២០២០ គឺនៅសល់រយៈពេលតែមួយខែទៀតតែប៉ុណ្ណោះ មន្ត្រីគយបានថ្លែងថា មានរថយន្តអត់ពន្ធ ជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ករណីម្ចាស់មិនចូលទៅដោះស្រាយ បង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់នេះ។

Loading...

សូមជម្រាបជូនថា កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ព​ន្ឋ​មួយ​ចំនួន​ទៀត​ទៅ​ដល់​គេហដ្ឋានតែម្ដង ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​។ ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ ​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស​ ៕

Loading...