kalib9

ទាំងព្រឹកម៉ង! ឡានដឹកដែកទំងន់រាប់តោន បុករះរថយន្តខ្ទេចជាច្រើនគ្រឿង ដោយសារតែ…

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានរថយន្តធុនធំមួយគ្រឿងដឹកដែកសសៃរាប់សិបតោនមួយគ្រឿងបានបើកចុះពីលើស្ពានច្បារអំពៅ ហើយបានដាច់ហ្វ្រាំង បណ្តាលឱ្យជ្រុលទៅបុករះខូចខាតរថយន្តជាច្រើនគ្រឿង រួមទាំងកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលករណីនេះបានកើតឡើងនៅមុននេះបន្តិច នាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Loading...

យោងតាមការរាយការណ៍ជាបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះបានធ្វើឱ្យរថយន្តទំនើបៗជាច្រើនគ្រឿងរងការខូចខាត ខ្លះប៉ះពាល់បន្តិចបន្តួច ខ្លះទៀតរងការប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែយ៉ាងណាក៏ដោយបើតាមការឱ្យដឹងពីកន្លែងកើតហេតុគឺមិនមានអ្នកណាទទួលរងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានការខូចខាតយានយន្តតែប៉ុណ្ណោះ ចំណែកអ្នកបើកបរក៏ត្រូវបានគេឃាត់នៅនឹងកន្លែងភ្លាមៗផងដែរ៕

Loading...