យ៉ាងហោចណាស់មនុស្សចំនួន ១៩នាក់ រួមទាំងអាកាសយានិក និងសហសេវិក ត្រូវបានសម្លាប់ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរ Air Indian Express ដែលផ្ទុកអ្នកដំណើរ និងនាវិកចំនួន ១៩០នាក់ បានរអិលចេញពីផ្លូវនៅឯអាកាសយានដ្ឋាន Kozhikode នៃរដ្ឋ Kerala ហើយបានធ្លាក់ចូលជ្រលងភ្នំ កម្ពស់ ៣៥ ហ្វីត មុនពេលបែកជាពីរបំណែក ។ នៅល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញផ្សាយថ្ងៃទី៨ ខែសីហានេះ ។
អ្នកដំណើរជាង ១០០នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់នេះ ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានសម្តែងនូវការឈឺចាប់ចំពោះសោកនាដកម្មនេះ និងបានណែនាំឲ្យកងកំលាំងប៉ូលិស និងក្រុមសង្គ្រោះអគ្គិភ័យឲ្យមានវិធានការណបន្ទាន់ បន្ទាប់ពីគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ផងដែរថា យន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ១៩០នាក់ ព្យាយាមចុះចតដោយក្នុងស្ថានភាពអាកាសធាតុអាក្រក់ នៅពេលដែលចុះដល់ផ្លូវរត់នៅវេលម៉ោង ៧:៤០នាទីល្ងាច និងបានបែកចេញជាពីរចំណែក បន្ទាប់ពីដាំក្បាលចុះធ្លាក់ក្នុងជ្រោះជម្រៅ ៣៥ហ្វីត ។
ដោយអាកាសធាតុនៅពេលនោះមានភ្លៀងកំពុងធ្លាក់ខ្លាំង និងការមើលឃើញក៏ជាឧបសគ្គផងដែរ៕