លោកស្រីនាយិកា ទ្រី ដាណា បានឲ្យដឹងថាមុននឹងលោកស្រីក្លាយជាម្ចាស់អាជីវកម្មដេប៉ូចែកចាយ២៤ ខេត្តក្រុងដូចសព្វថ្ងៃនេះដំបូងឡើយខ្លួនគឺជាអ្នកលក់ខោអាវជជុះតាមចញ្ចើមផ្លូវឲ្យកម្មកររោងចក្រកាត់ដេ ខណៈនោះដែរក៏មានការមាក់ងាយពីមនុស្សជុំវិញខ្លួនផងដែរ។តែការមាក់ងាយទាំងនោះគឺជាកម្លាំងចិត្តមួយជំរុញឲ្យលោកស្រីនាយិកា ផ្លាស់ប្ដូរចិត្តគំនិតថា
ប្រសិនបើខ្លួននៅតែលក់ខោអាវតាមចិញ្ចើមថ្នល់បែបនេះទៀតមិនអាចរីកចម្រើនមានបានដូចគេនោះទេ។ ដូច្នេះត្រូវតែចម្រេចចិត្តធ្វើអ្វីម្យ៉ាងពីអ្នកលក់ខាលខ្យល់ហាលភ្លៀងទៅលក់នៅក្នុងម្លប់ធម្មតាទេ។”ប៉ុន្តែដោយសារតែភាពវៃឆ្លាតធ្វើឲ្យខ្ញុំប្រែក្លាយជីវិតខ្លួនឯងពីអ្នកលក់ខោអាវតាមចិញ្ចើមផ្លូវម្នាក់ក្លាយទៅជាម្ចាស់ដេប៉ូចែកចាយគ្រឿងក្រអូប២៤ ខេត្តក្រុងដូចសព្វថ្ងៃនេះ។ ដូច្នេះខ្ញុំសូមផ្ដាំផ្ញើរដល់បងប្អូនស្រ្ដីយើងទាំងអស់ត្រូវមានចិត្តក្លាហានជំនះរាល់ឧបសគ្គមិនរាថយទើបធ្វើឲ្យជីវិតយើងបានជោគជ័យ”។យ៉ាងណាមិញប្រិយមិត្តបានស្គាល់មកហើយនៅកូនស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលមានឈ្មោះថា ដាណាភីន អាយុ ១៥ ឆ្នាំ និង
មានកំពស់ ១.៧០ ហើយក៏មានរូបសម្រស់ស្រស់ស្អាតកាន់តែម្តាយរបស់ប្អូនស្រីផងដែរ យ៉ាងណាក្រោយពីចេញមុខបានប៉ុន្មានថ្ងៃនៅតាមបណ្តាញសង្គមហ្វេសបុក ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តមិនអនុញ្ញាតិអោយកូនស្រីរបស់លោកស្រី បន្តលេងហ្វេសបុកទៀតហើយ ដោយសារតែមានគេបង្កើតផេច និងយករូបរបស់កូនស្រីលោកស្រីទៅប្រើ និងបានប្រើប្រាស់ពាក្យសមរម្យផងដែរ។ដោយលែកនៅថ្ងៃនេះ ពិតជាភ្ញាក់ផ្អើល ដោយកូនស្រីថៅកែពេជ្រ ទ្រី ដាណា បានថតវីដេអូបែប Vlog លើកដំបូង ហើយបានបង្ហោះចូលទៅក្នុងផេចរបស់ប្អូនស្រី ដែលបង្ហាញពីសកម្មភាពធ្វើបុណ្យ ជួយដល់សិស្សសាលាដែលគ្មានកន្លែងរៀនសូត្រត្រឹមត្រូវ
បានបង្ហាញនៅភាពសប្បាយរីករាយដែលបានជួយដល់ក្មេងសិស្សសាលា ហើយក៏បានសុំទោសបើសិនជាប្អូនស្រីបានធ្វើកំហុសអ្វីមួយនៅក្នុងវីដេអូ ព្រោះនេះជាលើកដំបូងរបស់ប្អូនស្រី។ ដោយលែក ថៅកែពេជ្រ ទ្រី ដាណា ក៏បានពោលពាក្យលើកទឹកចិត្តកូនស្រីថា: “យី..ចេះជាងម្តាយទៀតកូន”៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
https://youtu.be/fW9zbKLwl74