kalib9

មួយលានសំណាង! ក្មេងរើសពីគំនរសម្រាម ត្រូវទឹកស្អុយចូលត្រចៀក មានទាំងដង្កូវវារចេញទៀត

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានទារិកាម្នាក់ត្រូវបានម្ដាយ ឪពុកបោះបង់ចោលនៅគំនរសម្រាមនៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពេលបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះ បានប្រទះឃើញទារិកាម្នាក់នេះរួច ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរសង្កាត់ផងដែរ។ ម្យ៉ាងវិញទៀត ពេលនេះទារិកាម្នាក់នេះ ត្រូវបានគេយកទៅត្រួតពិនិត្យ និងតាមដានមើលពីសុខ មិនតែប៉ុណ្ណោះ ក្រោយពិនិត្យរួច ឃើញថា នាងមានសុខភាពល្អ ហើយក៏មានអ្នកស្ម័គ្រចិត្តយកទៅចិញ្ចឹមធ្វើជាកូនទៀតផង។

Loading...

ជាក់ស្ដែង ក្រោយពេលពិនិត្យមើលសុខភាពរួចរាល់ ថែមទាំងមានសុខភាពល្អផងនោះ ស្រាប់តែមុននេះ ត្រូវបានអាណាព្យបាលទារិកាដែលរើសចេញពីគំនរសម្រាមក្នុងថង់ខ្មៅ មិនទាន់កាត់ទងផ្ចិតនោះ មានទឹកស្អុយចូលត្រចៀក ហើយមានដង្កូវវារចេញពីត្រចៀក ធ្វើឲ្យដំបៅទៀតផង។

គួរបញ្ជាក់ផងដែរថា ពេលនេះ ទារិកាដែលរើសចេញពីគំនរសម្រាមត្រូវបានគេយកទៅចិញ្ចឹម ដើម្បីជួយថែទុកដូចជាកូន ហើយថែមទាំងមានសប្បុរសជនជាច្រើន បាននាំយកនៅថវិកា និងសម្ភារៈប្រើប្រាស់ទៅជូនដល់អាណាព្យាបាលទារិកានោះផងដែរ៕

ប្រភពរូបភាព៖ ស្រេន វុធថា

សូមទស្សនារូបភាពខាងក្រោម៖ 

 

Loading...