kalib9

ប្រជាពលរដ្ឋទូរទាំងប្រទេសកំពុងមានការព្រួយបារម្មណ៍ចំពោះករណីជំងឺឈីកឡើងដល់១៥ខេត្តទៅហើយ នឹងមានខេត្តមួយចំនួនទៀតដូចជា………

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា

ស្ថានភាពពីជំងឺគ្រុនឈីក ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង រហូតមកដល់ថ្ងៃទី០៥ ខែសីហានេះ តាមរបាយការណ៍ស្រាវជ្រាវ ដោយយកចិត្តទុកដាក់ នៃក្រសួងសុខាភិបាលនេះ មានករណីសង្ស័យជំងឺគ្រុនឈីកទូទាំងប្រទេស គឺមានការកើនឡើង ១០២០ករណីសង្ស័យឡើងដល់១៧០០ ករណីសង្ស័យ ដែលកើតមានឡើងលើខេត្តចំនួន១៥ ដែលលើកមុនមានតែ១២ខេត្ត ក្រោយមកមាន៣ខេត្តទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងខេត្តកណ្តាល ។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា សូមបងប្អូនត្រូវប្រមូលសំបកដប កំប៉ុង និងកង់ឡាន ទុកដាក់ឲ្យបានល្អ ជៀសវៀងកុំឲ្យកើតជាដង្កូវទឹក នាំឲ្យមានមូសខ្លាកកើត ត្រូវលុបបំបាត់ឲ្យបានដែលអាចដក់ទឹក ចំពោះពាងទឹក និងអាងទឹក គឺត្រូវដាក់អាបែត និងលុបបំបាត់នៅសំបកកង់ ឬក៏ចាន ឆ្នាំង ដែលដាក់ឲ្យសត្វផឹក ។

Loading...

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា បានបញ្ជាក់ថា ចៀសវៀងយ៉ាងណាកុំធ្វើឲ្យមានមូសខាំឲ្យសោះ ជាពិសេសមូសវាអាចខាំយើងនៅពេលថ្ងៃ បើមានមុងច្រលក់ថ្នាំ សូមប្រើមុងនោះ ជាជាងឲ្យមូសខាំ ។ ចំពោះការដើរកម្សាន្តខាងមុខ សូមកុំភ្លេចពេលធ្វើដំណើរទៅណាមកណា ក៏អាចមានមូសខាំ ត្រូវប្រយ័ត្ន និងការពារគ្រប់ពេល ៕

សូមបញ្ជាក់ ៖ ១២ ខេត្តលើកមុន ៖ មានខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តប៉ៃលិន ៕

Loading...