kalib9

គួរអោយអាណិតណាស់!ករណីបាញ់ប្រហារមួយនៅថៃ ធ្វើអោយនារីខ្មែរម្នាក់ស្លាប់ក្នុងថ្លុកឈាម ចោលកូនតូច..

មានហេតុការបាញ់ប្រហារ ដ៏តក់ស្លុត និងសង្វែគមួយបានកើតឡើងចំពោះនារីខ្មែរម្នាក់ ឈ្មោះម៉ៅ ស្រី ពៅ មានអាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបម្រើការ នៅក្នុងបនល្បែងមួយកន្លែង នៅផ្លូវផារ់ា៣ (រាមាទី៣) ប្រទេសថៃ ។

មុនកើតហេតុ គេបានឃើញបុរសម្នាក់សង្ស័យជាតម្រួត បានមកលេងល្បែងស៊ីសងនៅ កន្លែងកើតហេតុខាងលើ ក្រោយមកស្រាប់តែមានជម្លោះពាក្យសម្តី និងបុរសម្នាក់ទៀតដែលគេសង្ស័យថាជាមន្ត្រីយោធា ជម្លោះពាក្យសម្តីនេះ បានឈានដល់ការប្រើប្រាស់ហិង្សា និងបាញ់រះបណ្តាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែង២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) ។ បន្ទាប់មកពួកគេ បានបន្តបាញ់រហូតបណ្តាលឲ្យមានមនុស្ស ២ នាក់ផ្សេងទៀតស្លាប់។

Loading...

គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ។ ដោយឡែកអ្វីដែលធ្វើឱ្យមហាជន មានក្ដីតក់ស្លុត និង គួរឱ្យសង្វែគនោះ គឺកុមារីដែលជាកូនរបស់នារីរងគ្រោះ ត្រូវកំព្រាម្ដាយទាំងមិនទាន់ធំដឹងក្ដីនៅឡើយ ៕

Loading...