kalib9

ពេលខ្ញុំឈប់ឡានខ្ញុំក៏បានឃើញនារីស្រស់ស្អាតម្នាក់កំពុងតែរង់ចាំឡានតាក់សុី ខ្ញុំក៏ទាញទូរស័ព្ទដៃយកមកថត រំពេចនោះខ្ញុំបានជួបរឿងនឹកស្មានមិនដល់(មានវីដេអូ)

នេះគឺជាវីដេអូមួយកំពុងតែកំពុងតែកក្រើកយ៉ាងខ្លាំងដែលបានទាក់ទាញការ Like និង ការស៊ែរ យ៉ាងច្រើន ហើយវីដេអូមួយនេះត្រូវបានបង្ហោះដោយបុរសម្នាក់នៅក្នុងប្រទេសចិន។កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ ពេលគាត់ចតឡាននៅតាមផ្លូវគាត់បានប្រទះភ្នែកនឹងនារីស៊ិចសុីស្រស់ស្អាតហើយគួរឲ្យស្រលាញ់ម្នាក់ ហើយនៅពេលនោះគឺនាងកំពុងតែរង់ចាំឡាន។

គាត់ក៏បានដកទូរស័ព្ទដៃមកថតនាង ខណះដែលគាត់កំពុងតែលួចថត នាងបានដឹងខ្លួន នាងក៏បានដើរមកកាន់ឡានរបស់គាត់ ធ្វើអោយបេះដូងរបស់គាត់លោតខុសចង្វាក់ព្រោះតែភ័យខ្លាំងពេក។ នាងមិនបានមកគោះកញ្ចក់ឲ្យគាត់បើកកញ្ចក់នោះទេ នាងបានអោនសរសេររួចក៏យកមកបិទលើកញ្ចក់ឡានរបស់គាត់ ។ដោយសរសេរ ថាបើសិនជាជួបគ្នាពេលក្រោយ កុំភ្លេចហៅសួរសុខទុក្ខខ្ញុំផង ព្រមទាំងដាក់ឈ្មោះនិងលេខទំនាក់ទំនងនាងអោយគាត់ផង។គាត់បានបង្ហោះវីដេអូនេះនៅលើហ្វេសប៊ុកធ្វើអោយមនុស្សជាច្រើនច្រណែននឹងបុរសនេះ ដោយមានការយល់ឃើញខុសគ្នា ថានាងកំពុងបើកផ្លូវអោយហើយ៕

Loading...

Loading...