kalib9

ទៀតហើយ! ស្ពានអាកាសមួយដែលកំពុងសាងសង់ បានបាក់ស្រុតសង្ក ត់មនុស្ស ស្លា ប់ចំនួន ២០នាក់់ នៅឯ

បរទេស៖ បើយោងតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌ចិន បានចុះផ្សាយថា មានមនុស្សយ៉ាងតិចចំនួន ២០នាក់ បានបាត់បង់ជីវិត និងមានមនុស្សច្រើនទៀតដែលគេជឿជាក់ថា បានជាប់កប់នៅក្រោមគំនរបាក់បែក ក្រោយពីស្ពានអាកាសមួយខ្សែ ដែលសង់ពុំទាន់រួច បានបាក់ស្រុតធ្វើអោយភ្ញាក់ផ្អើលជាខ្លាំង ។

ហេតុការណ៍នេះបានកើតឡើងនៅឯរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើងនៃប្រទេសឥណ្ឌា ។ ស្ពានអាកាសខាងលើបានបាក់ស្រុតឈ្មោះ វ៉ារ៉ាណាសុី (Varanasi) ចម្ងាយប្រហែល ៣០៦គីឡូម៉ែត្រ ។ ជុំវិញសោកនាដកម្មដ៏អាក្រក់នេះ រដ្ឋមន្រ្តីនៃរដ្ឋ Uttar Pradesh បានចូលរួម​មរណៈទុក្ខ​ដល់ក្រុមគ្រួសារ​ជនរងគ្រោះ និងបាន​​ប្រកាសប្រគល់​ថវិកាចំនួន ៧,៣២២ដុល្លារ សម្រាប់គ្រួសារ​នៃអ្នកដែលបានស្លាប់ និង ២,៩២៨ដុល្លារ ទៅដល់អ្នក​ដែលបានទទួល​រង​របួស ។ ជាមួយគ្នានេះ​ការស៊ើប​អង្កេត ក៏ត្រូវ​បានបើក​ទៅលើហេតុការណ៍​នេះ​ផងដែរ ៕

Loading...

Loading...