kalib9

ញាក់សាច់ទ្រើតៗ! ហេតុតែស្រលាញ់ឆ្កែពេក សុខចិត្តសង់ផ្ទះតូចមួយខ្នងយ៉ាងស្រស់ស្អាតឲ្យឆ្កែរស់នៅ

រូបភាពជាច្រើនសន្លឹក​ ត្រូវបានផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិ បានរៀបចំផ្ទះឲ្យឆ្កែសំណព្វចិត្តប៉ុន្មានក្បាល យ៉ាងប្រណីត ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មិនលាន់មិនបាន ដែលភាគច្រើន មិនដែលមានអ្នកហ៊ានចំណាយថ្នាក់នេះនោះទេ។

ចំពោះខាងមុខ ពួកគេ បានរៀបចំទីធ្លា កន្លែងអង្គុយលេង យ៉ាងស្រស់ស្អាត ហើយអ្វីដែលឲ្យគេបើកភ្នែកធំៗជាងនេះ គឺខាងក្នុង ត្រូវបានរៀបចំយ៉ាងប្រណីតបំផុត ជាមួយនឹងការដាក់តាំងលម្អ នូវវាំងនន និង ការបិទជញ្ជាំងបន្ថែម ដើម្បីបង្កើន នូវភាពទាក់ទាញរឹតតែខ្លាំង។

ក្នុងនោះ ពួកគេបាននិយាយថា បើទោះបីជា គេមើលមកគិតថា ខាតលុយឥតប្រយោជន៍ក៏ដោយ ក៏ពួកគេ សប្បាយចិត្ត ក្នុងការធ្វើវាផងដែរ ដើម្បីតែឆ្កែដ៏ស្រស់ស្អាតរបស់ពួកគេ ឲ្យមានក្តីសុខ ជាមួយនឹងអ្វីដែលពួកគេ បានធ្វើដើម្បីវា៕ប្រភព៖ kapishare

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Loading...

Loading...