kalib9

ស្ទើរស្រក់ទឹកភ្នែក ម៉ែគាត់ចាស់ហើយគ្មានកូនចៅដើរសុំទានគេមួយថ្ងៃហូបមួយថ្ងៃពេលនេះឈឺជើងហើមដើរមិនរួចអង្គុយពិសារមី ក្នុងខ្ទមកម្សត់

កំពង់ស្ពឺ ៖ ក្នុងជីវិតរបស់មនុស្សយើងម្នាក់ដែលកើតមកលើផែនដីនេះ គ្មាននរណាម្នាក់មានបំណងចង់ក្រ លំបាក ឬ ចង់រស់នៅក្នុងជីវភាពមួយដែលគ្មាន​សូម្បីអ្វីញុាំនោះទេ គឺតែងប្រាថ្នាចង់បាន ការញុាំបានគ្រប់គ្រាន់ ចង់មានផ្ទះនៅល្អៗដូចគេ ចង់មានលុយចាយពេញៗដៃ ដូចគេដូចឯងដែរ។ តែបើបង្អូនងាកមកមើលពីជីវិតរបស់លោកយាយម្នាក់នេះវិញ គាត់ពិតជាលំបាកខ្លាំងណាស់ ខ្លួនគាត់ចាស់ណាស់ទៅហើយ តែបើចំពោះម្ហូបអាហារវិញមិនដែលបានពិសារឆ្ងាញ់ដូចគេនោះទេ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា “ពេលនេះលោកយាយមានជំងឺរប្រចាំកាយហេីមជេីងដេីរពុំរួច​ ស្នាក់នៅក្នុងខ្ទម​ គួរអោយអាណិតណាស់​ គាត់ហូបមី​ សួរគាត់​ គាត់ថា ហូបគុទាវហេីយពុំមានប្រាក់មេីលជំងឺ សូមបងប្អូនជួយដល់លោកយាយផង លោកយាយនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 093633500″។ប្រភព៖ហ្វេសប៊ុក

Loading...

Loading...