kalib9

រើសបានថង់ខ្មៅមួយ ស្មានតែគេជ្រុះអីវ៉ាន់ ស្រាប់តែពេលបើកមើលទើបភ្ញាក់ ផ្អើល

សហរដ្ឋអាមេរិក៖ នារីម្នាក់រើសបានសត្វឆ្កែមួយក្បាលដែលត្រូវបានគេដាក់វានឲនៅក្នុងថង់ប្លាស្ទិកពណ៌ខ្មៅមួយ ហើយនាងបានឃើញវាបន្ទាប់ពីនាងកំពុងតែជិះរថយន្ដនៅតាមផ្លូវ។ ស្រ្ដីរូបនេះមានឈ្មោះ Malissa Sergent Lewis នៅក្នុងថ្ងៃខាងលើនោះផងដែរ នាងបានចេញពីកន្លែងធ្វើការរបស់នាងដែលស្ថិតនៅក្នុងសាលាបឋមសិក្សាមួយកន្លែង ពេលដែលនាងកំពុងតែជិះរថយន្ដបានពាក់កណ្ដាលផ្លូវ

នាងឃើញកញ្ចប់ថង់ខ្មៅមួយបោះចោលនៅតាមផ្លូវ តែថង់នោះមានចលនា ឃើញដូចនេះនាងក៏ជិះទៅជិតកញ្ចប់ថង់ប្លាស្ទិកនោះហើយក៏ប្រទះឃើញសត្វឆ្កែសម្បុរខ្មៅមួយក្បាលនៅក្នុងកញ្ចប់ថង់ខ្មៅដែលគេបោះចោលនោះ។ នាងសឹងតែមិនសឹងតែមិនជឿថាមានកូនឆ្កែនៅថង់ប្លាសិ្ទកនោះ។

Loading...

អ្នកនាង Malissa នាងបានយកកូនឆ្កែសម្បុរខ្មៅនោះទៅផ្ទះរបស់នាង ហើយបានរាយការណ៍ថានាងបានរើសបានកូនឆ្កែមួយក្បាលនៅក្នុងថង់ប្លាសិ្ទកមួយទៅកាន់ប៉ូលីស។ តាមការបញ្ជាក់របស់ប៉ូលីសបានអោយដឹងថា៖ សនៅក្នុងតំបន់ខាងលើគ្មាននរណាម្នាក់បានបាត់បង់កូនឆ្កែឡើយ។ អ្នក Malissa ក៏សម្រេចចិត្តចិញ្ចឹមកូនឆ្កែខាងលើ ក្រោយវារកម្ចាស់មិនឃើញ។

Loading...