kalib9

ចំណាយពេលអានអត្ថបទអប់រំខ្លះ! លក្ខណៈទាំង​ ៨ នៃមនុស្សល្អទៀងត្រង់ពិតប្រាកដ ដែលអ្នកគួររាប់អាន

រស់នៅក្នុងសង្គមតែមួយជាមួយគ្នា យើងប្រាកដជាសង្ឃឹមថា មនុស្សរាល់គ្នាសុទ្ធតែជាមនុស្សមានចិត្តគំនិតល្អ អាចរស់នៅចុះសម្រុងគ្នា ទើបជីវិតមនុស្សម្នាក់អាចមានសេចក្ដីសុខដ៏ពេញលេញមួយ ប៉ុន្ដែអ្វីដែលកើតឡើងជាក់ស្ដែងមិនដូច្នោះនោះទេ។ អ្នកដែលតែងនិយាយល្អនៅមុខយើងមិនប្រាកដជានិយាយល្អនៅពីក្រោយយើងនោះទេ។ អ្នកដែលអបអរសាទរចំពោះភាពជោគជ័យរបស់យើង ក៏មិនប្រាកដថាពួកគេរីករាយនឹងឃើញយើងសម្រេចបានជោគជ័យនោះទេ។

ពួកគេអាចកំពុងតែច្រណែនឈ្នានីសនឹងយើងក៏ថាបាន។ ដូច្នេះហើយ អ្នកមិនត្រូវទុកចិត្តលើមនុស្សគ្រប់គ្នានោះទេ ហើយអ្នកគួរតែនៅឲ្យបានឆ្ងាយពីមនុស្សលាក់ពុតទាំងនោះ។ តើមនុស្សដែលពិតជាល្អត្រឹមត្រូវមែននោះមានលក្ខណៈបែបណាខ្លះ?

១. គោរពអ្នកដទៃ,

២ . មិនទាមទារគុណសម្បត្តិ,

៣. មិនត្រូវការភាពលេចធ្លោ,

Loading...

៤ . មិនអួតក្អេងក្អាង,

៥. មិនចាក់ពីក្រោយខ្នង,

៦. គោរពសន្យា,

៧. ទទួលស្គាល់កំហុស,

៨. ជួយដោយស្មោះ៕

Loading...