kalib9

ចូលរួមអបអរលោក ឆន សុវណ្ណរាជ ព្រឹកនេះ ប្អូនស្រីពៅ ចូលរោងការរៀបចំយ៉ាងអធិកអធម

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានស្កាល់ តារាចម្រៀងមិនចេះចាស់លោក ឆន សុវណ្ណរាជ ដែលលោកជាតារាចម្រៀងម្នាក់មានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានហ្វេនៗគាំទ្រលោកច្រើនផងដែរ។

យ៉ាងណាមិញ លោកជាតារាចម្រៀងម្នាក់ដែលមានទឹកដមសម្លេងយ៉ាងពីរោះ ដោយលោកបានឈានជើងចូលវិស័យជាតារាចម្រៀងមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែអ្វីដែលយើងកត់សម្គាល់នោះ លោកនៅតែមានមហាជន និង ហ្វេនៗជាច្រើន ចូលចិត្ត ស្រលាញ់គាំទ្រលោកមិនប្រែ។

ជាក់ស្ដែងថ្ងៃនេះផងដែរ ជាថ្ងៃជ័យមង្គលរបស់ប្អូនស្រីពៅ លោកផ្ទាល់ ដែលមង្គលការរបស់ប្អូនស្រីលោក ធ្វើឡើងនៅ វិមានពិភពថ្មីសែនសុខ។ តាមរយៈរូបភាព ដែលរូបលោកបានបង្ហោះ បង្ហាញទិដ្ឋភាពក្នុងពិធី ពិតជាស្រស់ស្អាត រៀបចំយ៉ាងអធិកអធមតែម្តង។

មិនត្រឹមតែប៉ុណ្ណោះក្រៅពីរៀបចំយ៉ាងអធិកអធម តារាប្រុសរូបនេះក៏បានលេងខ្លួនយ៉ាងស្រស់សង្ហា ដើម្បីអបអរថ្ងៃពិសេសប្អូនស្រីពៅ​ដែលធ្វើឡើងនៅក្នុងថ្ងៃនេះផងដែរ៕

Loading...

Loading...