kalib9

ពិតជាមានមោទកភាពណាស់ ប្រទេសចំនួន៥ បានបដិសេធការចុះចតនាវាមួយគ្រឿង ​តែកម្ពុជាវិញបានព្រមទទួលឱ្យចុះចតដៃពីរឯណោះ

ថ្មីៗនេះនាវាទេសចរណ៍មួយគ្រឿងមានឈ្មោះថា MS Westerdam ជារបស់ក្រុមហ៊ុន Holland America Line មានផ្ទុកអ្នកដំណើរសរុប ២ ២៥៧នាក់ ដោយមានភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់ ត្រូវបានប្រទេសចំនួន៥ បដិសេធមិនឱ្យធ្វើការចុះចតសោះ ក្រោយពីមានករណីឆ្លងវីរុសកាចសាហាវមួយ ដោយក្នុង៥ប្រទេសនោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន រហូតនាវាមួយគ្រឿងនេះអាចប្រឈមមុខនឹងការដាច់ស្បៀងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ​ក្រុមហ៊ុននាវាបានបកស្រាយថា ក្រុមហ៊ុនបានធ្វើការឆែកសុខភាពមនុស្សនៅក្នុងនាវាហើយ ​គ្មានអ្នកណាមានបញ្ហានោះទេ ហើយក៏មិនយល់ដែរហេតុអ្វីប្រទេសទាំងនោះមិនឱ្យនាវានេះចុះចត។តែអាចថាជារឿងគួរឱ្យភ្ញាក់ផ្អើល ​បើយោងតាមរយៈវែបសាយព័ត៌មាន ​Channel News Asis បានបញ្ជាក់ថា ​ពេលនេះនាវាទេសចរណ៍នេះត្រូវបានប្រទេសកម្ពុជាយល់ព្រមទទួលឱ្យចុះចត ​ពោលគឺថ្ងៃព្រហស្បតិ៍ ​ទី ១៣ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ​នេះហើយនៅកំពង់ផែខេត្តព្រះសីហនុ។#ព័ត៌មានបន្ថែមពី Theguardianគួរឱ្យដឹងផងដែរថាក្នុងចំណោមអ្នកដំណើរលើនាវាមួយនេះ មាន 650 នាក់ មកពីសហរដ្ឋអាមេរិច 271 នាក់ ពីកាណាដា 127នាក់ ពីអង់គ្លេស 91 នាក់​ពីហូឡង់ និងមួយចំនួនទៀតមកពី ​អូស្ត្រាលី ​អាល្លឺម៉ង់ ​ចិន រួមទាំងប្រទេសដទៃទៀត។

Loading...

ហើយសម្រាប់ការរស់នៅ និងកម្មវិធីកម្សាន្តលើនាវាមួយនេះនៅតែមានភាពរីករាយជាធម្មតាប្រក្រតី ​តែការដែលប្រទេសមួយចំនួនមិនបានអនុញ្ញាតិឱ្យនាវានេះចុះចត ​នាវានេះអាចប្រឈមមុខនឹងការដាច់ស្បៀងបានផងដែរ។បន្ថែមពីនេះតាមការរៀបរាប់ឱ្យដឹង នាវានេះធ្លាប់បានចុះចតនៅកោះហុងកុងប្រមាណជាជិត ​២សប្តាហ៍ផងដែរ ក្នុងអំឡុងពេលមានករណីផ្ទុះវីរុសថ្មីនេះ៕ប្រភព៖ channelnewsasia

Loading...