kalib9

តើអ្នកស្រឡាញ់ការលាបថ្នាំក្រចកដែរឬទេ? ពិនិត្យមើលថានឹងតើមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពី១០ម៉ោងក្រោយមក

តើអ្នកធ្លាប់គិតថាការលាបថ្នាំក្រចក អាចប៉ះពាល់ដល់មុខងាររាងកាយរបស់អ្នកដែរឬទេ? ខ្ញុំក៏មិនបានគិតពីផលប៉ះពាល់របស់វាពីមុនទេ! ប៉ុន្តែការលាបថ្នាំក្រចកអាចប៉ះពាល់ដល់រាងកាយអ្នកច្រើនជាងអ្នកគីតទៅទៀត។

ការលាបថ្នាំក្រចកញឹកញាប់ និងយូរពេកមិនធ្វើឱ្យក្រចករបស់អ្នកដកដង្ហើម ហើយនៅទីបំផុតធ្វើឱ្យក្រចកលឿង និងស្លេកនៅពេលដែលវាចាប់ផ្តើមស្ងួត។ វាមិនមែនគ្រាន់តែក្រចកដែលត្រូវបានប៉ះពាល់នោះទេ។ ផ្នែករាងកាយដទៃទៀតរបស់អ្នក ក៏ទទួលរងផលប៉ះពាល់ផងដែរ បន្ទាប់ពីអ្នកលាបក្រចក។

[caption id="attachment_15571" align="alignnone" width="600"]Nail Polish Color សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ការស្រាវជ្រាវ និងការសិក្សាជាច្រើនបានបង្ហាញថា តើវាមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ហើយសារធាតុគីមីដែលវាមាន អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរដែរឬទេ?

[caption id="attachment_15570" align="alignnone" width="800"]Krasnyj_manikyur_foto_ 10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ថ្នាំលាបក្រចកគឺកាន់តែមានគ្រោះថ្នាក់ដោយសារតែជាតិពុលរបស់វា។ សារធាតុគីមីដែលវាមានធ្វើឱ្យខូចសុខភាពរបស់អ្នកខ្លាំង។

[caption id="attachment_15576" align="alignnone" width="2592"]Dscf51121 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

1.Formaldehyde

នេះគឺជាឧស្ម័នដែលគ្មានជាតិ គ្មានពណ៌ ដែលត្រូវបានប្រើដើម្បីបង្កើនរក្សាគុណភាពរបស់ផលិតផល។ ប្រសិនបើអ្នកមានអាឡែរហ្សី  ការប៉ះពាល់ជាមួយ formaldehyde អាចបណ្តាលឱ្យរលាកស្បែក។ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឱ្យប្រកាច់ បញ្ហាចង្វាក់បេះដូង និងជំងឺមហារីក។

[caption id="attachment_15572" align="alignnone" width="640"]Skin Allergy សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

2.Toluene

នេះគឺជាសារធាតុរំលាយដែលរក្សារូបគំនូរក្រចក និងផ្តល់ឱ្យវារលោង។ វាអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងបណ្តាលឱ្យមានបញ្ហាបន្ដពូជ។ វាគឺជាសារធាតុក្លិនក្រអូបមួយផ្សេងទៀត ដែលត្រូវបានគេប្រើនៅក្នុងក្រចក។ សារធាតុគីមីនេះក៏បណ្តាលឱ្យចង់ក្អួត វិលមុខ និងឈឺក្បាលផងដែរ។

[caption id="attachment_15573" align="alignnone" width="996"]Headache សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

Loading...

3.Dibutyl Рhthalate

វាត្រូវបានប្រើដើម្បីឱ្យវាមានក្លិនក្រអូប។ វាបណ្តាលឱ្យអ្នកមានបញ្ហាក្រពេញអេកូ ជំងឺរោគស្ត្រី និងជំងឺផ្លូវដង្ហើម។

[caption id="attachment_15575" align="alignnone" width="684"]Dolor De Ovarios Como Quiatr សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានធ្វើតេស្តលើស្ត្រីចំនួន ២៤នាក់ចំពោះបរិមាណ និងសញ្ញានៃជាតិពុលដែលមាន។ ការស្រាវជ្រាវបានបង្ហាញថាស្ត្រីមួយចំនួន បានបង្ហាញពីសញ្ញានៃផូត្រេនហៈផូស្វា តែពីរបីម៉ោងក្រោយពេលវាត្រូវបានគេប្រើ។ បានធ្វើឱ្យកម្រិតនៃផូស្វ័រឌីអេទីហ្វុល នៅក្នុងខ្លួនរបស់អ្នកចូលរួមទាំងអស់បានកើនឡើងដល់ ៧ដងលើសធម្មតា។

[caption id="attachment_15574" align="alignnone" width="2365"]Essie Angora Cardi Hands សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

តើធ្វើដូចម្តេចដើម្បីជ្រើសរូបក្រចកដែលនឹងមិនបង្កះគ្រោះថា្នក់ និងធ្វើឱ្យខូចរាងកាយ និងសុខភាពរបស់អ្នក?

មិនចាំបាច់ឈប់ប្រើថ្នាំលាបក្រចកទាំងអស់នោះទេ ដោយសារតែខ្លះមានគ្រោះថ្នាក់តិច។ ផ្ទុយទៅវិញមើលសញ្ញាពិសេស ឬសម្គាល់នៅលើដបដូចខាងក្រោម។

បើនៅលើដប មាន 1.3 Free នេះមានន័យថាផលិតផលនេះមិនមានសារធាតុរំលាយចំនួន៣ ដែលអាចបង្កគ្រោះថ្នាក់: dibutyl phthalate formaldehyde និង toluene ។

បើនៅលើដប មាន 2.5 Free នេះមានន័យថាវាមានផ្ទុក formaldehyde, ជ័រដេរដាប់ធ័រ (formaldehyde resins), toluene, dibutyl phthalates ឬ camphor ។

[caption id="attachment_15568" align="alignnone" width="1920"]IMG_1660 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

មុនពេលអ្នកគិតអំពីការទទួលបានពណ៌ក្រចកល្អ អ្នកគួរតែចងចាំថាពណ៌គឺមិនសំខាន់ដូចសារធាតុគីមី និងសារធាតុរំលាយបានប្រើនៅក្នុងវា។ ដូច្នេះត្រូវប្រុងប្រយ័ត្នមុនពេលជ្រើសរើសយកមួយណា ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ យើងអាចនិយាយបាន! សុខភាពរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នក

[caption id="attachment_15567" align="alignnone" width="590"]229502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

Loading...