kalib9

ប្រពន្ធយើងសោះ ចុះខ្លាចទៅអន់ធ្វើអីបើគ្រាន់តែលួងនាង សុំទោសនាងនៅពេលដែលនាងខឹង មិនថានាងខុស ឬត្រូវ ក៏យើងជាប្ដី ត្រូវតែលួងនាងអ៊ីចឹងហើយ

ធម្មតាជីវិតគ្រួសារ ពាក្យថាប្ដីប្រពន្ធ រមែងមានពាក្យសម្ដីធ្ងន់ស្រាលលើគ្នាខ្លះហើយ គ្មានប្ដីប្រពន្ធណា ដែលថាមិនឈ្លោះគ្នានោះឡើយ កុំឃើញគេផុសរូបស្វីតៗ នឹកថា យី!ប្ដីប្រពន្ធនេះល្អូកល្អើនណាស់ អត់ចេះឈ្លោះគ្នាសោះ នោះមិនពិតទេ ព្រោះគ្មានអ្នកណាបង្ហោះរូបឈ្លោះគ្នាឱ្យគេឯងបានឃើញនោះទេ តែគេមានវិធីក្នុងការរក្សា និងការពារឱ្យគ្រួសារមានក្ដីសុខ និងសុភមង្គល។

[caption id="attachment_19462" align="alignnone" width="937"]56954343_2206174922808486_9135840242585042944_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជីវិតអាពាហ៍ពិពាហ៍ ទាមទារឱ្យប្ដីប្រពន្ធគ្រប់គូ ត្រូវចេះតស៊ូជាមួយគ្នា ត្រូវចេះអត់ធ្មត់ឱ្យបានខ្ពស់ អនុគ្រោះ យោគយល់ដល់គ្នា អធ្យាស្រ័យ ប្រណី មេត្តា ថែរក្សាការពារគ្នា ស្មោះត្រង់ចំពោះគ្នា ចេះឆ្លៀតពេលដើម្បីគ្នា គោរព និងឱ្យតម្លៃគ្នា ទើបគ្រួសារមានសុភមង្គល និងអាចកាន់ដៃគ្នាដល់ចាស់រាងៗកូនតកូនតចៅ។

[caption id="attachment_19459" align="alignnone" width="960"]57076975_2210483969044248_7180049888472727552_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មួយវិញទៀត ត្រូវចេះយល់ចិត្តគ្នា និងជឿជាក់លើគ្នា គ្មានអ្នកដទៃឯណាមកយល់ចិត្តយើង និងដឹងពីយើងច្បាស់ ដូចប្ដីប្រពន្ធយើងទេ។ យើងប្រាកដជាដឹងហើយថា ប្ដីយើងជាមនុស្សបែបម៉េច ប្រពន្ធយើងជាមនុស្សបែបម៉េច លើសខ្វះ លើសលស់ គួរយល់ពីគ្នា ជាពិសេសគឺប្ដី ទោះបីប្រពន្ធយើងខុស ឬត្រូវ ក៏អ្នកត្រូវតែលួងនាង សុំទោសនាង ក្នុងពេលដែលនាងខឹង មិនត្រូវប្រកាន់ទោសនាងទេ ត្រូវចាំថា មនុស្សស្រីណាក៏បែបហ្នឹងដែរ គឺតែងតែខឹង និងឆាប់អន់ចិត្ត ដូច្នេះ យើងជាប្ដី ចិត្តត្រូវធ្ងន់សុំទោសនាង មិនមានអ្វីដែលអន់ទេ ប្រពន្ធយើងទេតើ មិនមែនអ្នកក្រៅឯណា។

Loading...

[caption id="attachment_19460" align="alignnone" width="960"]55788297_2187136664712312_8232481983125520384_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

គ្មានសុភមង្គលណាកើតឡើងដោយយកកំហឹង ស្រែកឡូឡា ទៅដោះស្រាយបញ្ហានោះឡើយ មានក្ដៅ ត្រូវមានត្រជាក់ ទើបទំនាក់ទំនងមិនប្រេះឆា មួយខ្លាំង មួយខ្សោយ កុំបណ្ដោយឱ្យខ្លាំងទាំងពីរ ខ្លាំងទាំងពីរ បើមិនបែកគ្នា ក៏បែកក្បាលដែរ។ នៅក្នុងគ្រួសារ ទាល់តែបិទភ្នែកខ្លះ បើកភ្នែកខ្លះ ចេះធ្វើគធ្វើថ្លង់ កុំចាំតែមើលបំណាំចាំចាប់កំហុសគ្នា គឺគ្មានក្ដីសុខទេ ទាំងគេទាំងយើងគ្មានអ្នកណាដែលល្អគ្រប់ដប់ឡើយ ចេះយល់ពីគ្នា ចេះកែប្រែគ្នា និងចេះទទួលយលនូវចំណុចអវិជ្ជមានរវាងគ្នា ទើបជាការល្អ៕

[caption id="attachment_19461" align="alignnone" width="914"]58444739_2230030857089559_5338031860821786624_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...