kalib9

ទីបំផុតដឹងពីមូលហេតុ នៃកាស ម្លាប់ស្រ្តី​វ័យ​ ​៥០​ ​ឆ្នាំ​ម្នាក់ ​ដែលអ្នកស​ ម្លាប់​គឺជា​ម្តាយ​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​…..(មានវីឌីអូ)

​ករណី​ឃាតកម្ម​សម្លាប់​ស្រ្តី​វ័យ​ ​៥០​ ​ឆ្នាំ​ម្នាក់​ ​កាលពី​ថ្ងៃទី​ ​១២​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​កន្លងទៅ​នេះ​ ​ពេលនេះ​សមត្ថកិច្ច​បាន​វែកមុខ​ឃាតក​ឃើញ​ហើយ​ ​ដោយជនសង្ស័យជា​ឃាតក​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ម្តាយ​បង្កើត​របស់​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ។​ ​នេះ​បើ​តាម​សារព័ត៌មាន​ ​Fresh​ ​News​ ​បាន​ចុះផ្សាយ​ ​។​​ដោយឡែក​ ​នៅ​ព្រឹក​ថ្ងៃទី​ ​១៣​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ដដែល​នេះ​ ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ ​បាន​នាំ​យក​ជន​ដៃដល់​ ​ដែល​សម្លាប់​ស្ត្រី​វ័យ​ ​៥០​ ​ឆ្នាំ​ ​នៅក្នុង​បុរី​វី​ឡា​ថោន​ ​ភូមិ​ទួល​រកា​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​ដើម្បី​ធ្វើត្រាប់​ពី​សកម្មភាព​ដែល​ជនល្មើស​ស្លាប់​ជនរងគ្រោះ​ ​។​

​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​ស្រ្តី​ដែល​ស្លាប់​នោះ​មានឈ្មោះ​ ​ងិន​ ​សុខ​លី​ ​អាយុ​ ​៥០​ ​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​ទីលំនៅ​ផ្ទះលេខ​ ​59​ ​ផ្លូវ​លេខ​ ​134​ ​សង្កាត់​ផ្សារដេប៉ូ2​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដែល​មានមុខ​របរ​ចងការប្រាក់​ ​និង​ ​លក់​ការ​ហ្វេ​នៅ​ម្តុំ​ផ្សារដេប៉ូ​ ​ហើយ​បាត់បង់​ទ្រព្យសម្បត្តិ​ដែល​នៅ​ជាប់នឹង​ខ្លួន​មួយចំនួន​ផង​ដែរ​ ​៕​

Loading...

Loading...