kalib9

កក្តុក្តួលណាស់ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញក្មេងប្រុស១២ឆ្នំាម្នាក់តស៊ូ រៀនក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសារទីទាល់ក្រ

ប៉េរូ៖ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុគ្គលិកនៅនាយកដ្ឋានប៉ូលិស Moche (Moche Police Depart me nt) មានការភ្ញាក់ផ្អើល កាលពីចុងខែមីនា កន្លងទៅនេះ ខណៈពួកគេបានឆែកមើលកាម៉េរាសុវត្ថិភាព។ ដោយនៅក្នុងនោះ ពួកគេបានកត់សម្គាល់ឃើញ មានក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅចិញ្ចើមផ្លូវដ៏គួរឲ្យសង្ស័យ។ ប៉ុន្តែនៅពេលដែលក្រុមប៉ូលិសបានធ្វើការ

Zoom ឬទាញពង្រីកវីដេអូពីកាម៉េរាសុវត្ថិភាព ពិនិត្យមើលឲ្យច្បាស់នោះ ទើបពួកគេដឹងថា តាមពិតទៅក្មេងប្រុសខាងលើ ដែលត្រូវបានគេស្គាល់ឈ្មោះ Victor Martin នេះ គឺកំពុងតែអង្គុយអានសៀវភៅ និងសរសេរមេរៀន ដោយយកពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ជួយដល់ការសិក្សារបស់គេនៅពេលយប់តែប៉ុណ្ណោះ។ក្រោយមកមន្រ្តីប៉ូលិសក្នុងតំបន់ ក៏បានយកវីដេអូឃ្លីបមួយនេះ ទៅបង្ហោះ ចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងជ្រួតជ្រាបយ៉ាងខ្លាំង ដល់ក្រអៅបេះដូងមហាជន

ទូទៅ និងមហាជនជាច្រើនលាននាក់ទៀតលើពិភពលោកតែម្តង។ វីដេអូឃ្លីបដំបូងនេះ កើបបានអ្នកចុចចូលមើលរហូតដល់ទៅខ្ទង់ជាង ៥លានដងឯណោះ។យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានល្បីលើបណ្តាញសង្គម បណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានព្យាយាមទាក់ទងក្មេងប្រុស Victor Martin ដើម្បីចង់ដឹងលម្អិតពីស្ថានភាពរបស់គេ ក៏ដូចជាមូលហេតុដែលរូបគេទៅធ្វើកិច្ចសាលានៅផ្លូវបែបនេះ ជាជាងនៅផ្ទះផងដែរ។សូមបញ្ចាក់ផងដែលថា ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បានធ្វើឲ្យមហាជនជា

Loading...

ច្រើនក្តុកក្តួល និងទទួលបានការសរសើរយ៉ាងខ្លាំង ចំពោះសកម្មភាពតស៊ូព្យាយាមនៅក្នុងការសិក្សារៀនសូត្ររបស់គេ សុខចិត្តមកធ្វើកិច្ចការសាលាក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសារក្រក្រីពុំមានភ្លើងប្រើនឹងគេ។ក្មេងប្រុសដ៏កំសត់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Victor Martin Angulo Cordoba រស់នៅក្នុងទីក្រុង Moche ប្រទសប៉េរូ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេងូខាងក្រោមនេះ

Loading...