kalib9

ការ៉ុត និងដំឡូង រាប់ពាន់គីឡូ ត្រូវបានទំលាក់ពីលើយន្តហោះ ដើម្បីផ្តល់ជាចំណីឲ្យសត្វដែលរត់គេចចេញពីភ្លើងឆេះព្រៃនៅអូស្រ្តាលី

ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ក្នុងការផ្តល់ចំណីដល់សត្វព្រៃរាប់ពានក្បាលដែលកំពុងឃ្លាន ដែលសត្វទាំងនោះកំពុងរត់គេចពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។ រដ្ឋបាល New South Wales បានចាប់ផ្តើមក្នុងទំលាក់អាហារពីលើអាកាស ជាមួយការ៉ុតជាច្រើនគីឡូក្រាម និងដំឡូងផ្អែម ដើម្បីផ្តល់ចំណីឲ្យសត្វមួយចំនួន ដែលជ្រកកោនតាមជ្រលងភ្នំជាដើម។

ក្រុមការងារថែទាំឧទ្យាន បានចំណាយពេលប្រហែលមួយសប្តាហ៍មកហើយ ដើម្បីទំលាក់អាហារដល់សត្វ តាមចន្លោះថ្ម និងជ្រលងភ្នំ និងឧទ្យាន Yengo National Park ជ្រលង Kangeroo និងនៅជុំវិញឧទ្យាន Jenolan និងព្រៃ Currancubundi ជាដើម។ គិតសរុបមកពេលនេះ បន្លែស្រស់ ជាង២២០០គ.កហើយដែលត្រូវបានទំលាក់ផ្តល់ឲ្យសត្វ ដែលខ្វះទីជំរកទាំងនោះ។

អង្គការWorld Wildlife Fund បានប៉ាន់ប្រមាណថាសត្វ ១.២៥ ប៊ីលានហើយ ដែលបានស្លាប់ដោយប្រយោល និងមិនប្រយោល ពីហេតុការណ៍ភ្លើងឆេះព្រៃដ៏រន្ធត់នេះ។

Loading...

Loading...