kalib9

មានគ្រូចឹងទៀត ដាក់ទូរស័ព្ទក្បែរតុដើម្បីលួចថតវីដេអូមើលផ្នែកខាងក្រោមរបស់សិស្សមានអីស្រាប់តែ

បរទេស៖ ប៉ូលីសនៅក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃចន្ទ បានទទួលដីកាចាប់ខ្លួនសាស្ត្រាចារ្យម្នាក់ ពីបទចោទប្រកាន់លួចប្រើប្រាស់កុំព្យួទ័រ iPadដើម្បីថតវីដេអូផ្នែកខាងក្រោមសំពត់សិស្ស ស្រីៗ របស់ខ្លួន ។

Jadet Techasai សាស្ត្រាចារ្យផ្នែកភាសាថៃ នៅសកលវិទ្យាល័យ Chiang Mai ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កុំព្យួទ័រ iPadដើម្បីលួចថតវីដេអូទៅ លើកេរ្តិ៍ខ្មាស បន្ទាប់ពីនិស្សិតស្រី៣នាក់ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ នៅប៉ុស្តិ៍ប៉ូលីស Phu Ping Ratchaniwet ។ និស្សិតស្រីរងគ្រោះទាំងនោះ បានប្រាប់ប៉ូលីសថា Jadet បានចុចប៊ូតុងចាប់ផ្តើមថតពីកាមេរ៉ាមុខរបស់ iPad របស់គាត់ និងបន្ទាប់មក ដាក់វាផ្ងារនៅលើកម្រាលក្បែរតុរបស់គាត់ ខណៈនិស្សិតស្រីៗចូលមកចុះឈ្មោះចូលសិក្សា។

Loading...

ប៉ូលីសនិយាយ ថា និស្សិតទាំងនោះបានចាប់ផ្តើមមានការសង្ស័យទៅលើ Jadet ចាប់តាំងពីខែសីហា មកម្លេះ ប៉ុន្តែ ទើបតែបានប្រមូលភស្តុតាងបានកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេមានឱកាសឆក់បាន Tablet ពីគាត់ និងប្រគល់វាទៅឲ្យក្រុមប្រឹក្សាភិបាលរបស់សកលវិទ្យាល័យ ។ ក្រុមប្រឹក្សាភិបាលបន្ទាប់មក បានប្រគល់ Tablet ដែលផ្ទុកវីដេអូឃ្លីបត្រូវបានចោទប្រកាន់ ទៅឲ្យប៉ូលីស ។ Jadet ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីអាសគ្រាម ពាក់ព័ន្ធជាមួយក្មេងស្រីជាអនីតិជនអាយុជាង ១៥ ឆ្នាំ

ប្រសិនបើរកឃើញថាមានកំហុសគាត់អាចប្រឈមជាប់ពន្ធនាគាររហូត ដល់ ១០ ឆ្នាំ និងផាកពិន័យ ២០,០០០ បាត ។លោកវរសេនីយ៍ឯក Teerapol Intaralip អនុប្រធានស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថាកន្លែងលាក់ខ្លួនរបស់លោក Jadet មិនត្រូវបានគេដឹងទេ ។ អាជ្ញាធរជឿថាគាត់បានភៀសខ្លួនទៅស្រុកកំណើតរបស់គាត់នៅខេត្ត Lampang ៕

Loading...