kalib9

ស្ទាវមួយក្រុមដេញវាយយុវជន២នាក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់បន្សល់កាំភ្លេីងខ្លីមួយដេីម

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធម័និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញវាយកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២​ខែធ្នូ​ឆ្នាំ២០១៩​ នៅមុខស្ថានទូតថៃ​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤ទៅ៥គ្រឿងមិនចាំម៉ាក​ ដោយមួយម៉ូតូគ្នា២នាក់​ បានជិះដេញវាយយុវជនរងគ្រោះមានគ្នា២នាក់តាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីងនិងស្រែកថាចោរៗ​ ខណះមកដល់ចំណុចកេីតហេតុជនរងគ្រោះក៏បានបត់ទៅក្រោយវិញទេីបធ្វេីឲ្យម៉ូតូដួលត្រូវជនសង្ស័យវាយបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។

បន្ទាប់មកជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់។

ក្នុងហេតុការណ៍នោះគេសង្កេតឃេីញមានបន្សល់ទុកកាំភ្លេីងខ្លីមួយដេីមម៉ាកK59 និងម៉ូតូម៉ាកBeat ពណ៍សលាយក្រហម​ ពាក់ស្លាកលេខពោធិ៍សាត់​ 1I 8728 ។

Loading...

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅរថយន្តសង្គ្រោះដឹកជនរងគ្រោះដែលរបួសទៅមន្ទីរពេទ្យចំណែកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តរងចាំកោសល្យវិច័យ្ចដោយឡែកម៉ូតូរួមទាំងកាំភ្លេីងត្រូវបានសម្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវបន្ត។

ចំពោះករណីខាងលេីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថាជាករណីអ្វីអោយពិតប្រាកដនៅឡេីយទេ៕

Loading...