kalib9

សំណាងមនុស្សពិតជាមើលមិនឃើញមែន!! កំពុងជួសជុលផ្ទះដែលបានទិញតពីគេ ស្រាប់តែប្រទះឃើញ វ៉ាលីមួយ ដល់ពេលបើកមកឃើញសុទ្ធតែ….

កន្លងមក គណនីបណ្តាញសង្គម Branick 12 បានបង្ហោះផ្សាយលើ Reddil នូវរូបភាពនៃ «ឃ្លាំងទ្រព្យ» ដែលប្តីប្រពន្ធពួកគេ «ទទួលបាន» ពេលកំពុងជួសជុលផ្ទះ ។ រឿងរ៉ាវនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។តាមនោះ Branik អាយុ ៣៥ ឆ្នាំ ប្រកបរបរជាជាងសិប្បកម្ម ។ ផ្ទះនេះ គាត់បានទិញតាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ ។ វាត្រូវបានសាងសង់អំឡុងឆ្នាំ១៩៤០ ។

ក្រោយពេលទិញ Branik ទើបបានជួសជុលតែជាន់ទី១ និងទី២ ។ រហូតដល់ពេលមានថវិកាទើបជួសជុលជាន់ក្រោមដី ។ ស្មានពុំដល់នៅទីនោះ គាត់ក៏បានប្រទះនឹង«កំណប់» ។

ក្នុងប្រហោងឈើមួយលើពិដានផ្ទះ Branik បានរកឃើញប្រអប់ដែកពណ៌បៃតង មានសណ្ឋានបែបបូរាណ ត្រូវបានលាក់យ៉ាងប្រយ័ត្ន ក្រោមស្រទាប់ម្នាងសិលា ។

ដំបូង គាត់ឃើញវាជាវ៉ាលីសមួយស្រាល ហើយពុំសង្ឃឹមថា មានអ្វីពិសេសស្ថិតក្នុងនោះដែរ ។ គាត់ប្រាប់ថាៈ «ខ្ញុំយកប្រអប់នោះចេញក្រៅ ហើយហៅភរិយាមក ។ មានអ្វីនៅខាងក្នុង តែវាពុំធ្ងន់ មើលទៅស្រដៀងកាក់ ឬ មាសសន្លឹក» ។

ពិតជាស្រវាំងភ្នែក ព្រោះជាកញ្ចប់ប្រាក់ដុល្លារចំនួន ៣ កញ្ចប់ ។ ពួកយើងក៏ចាប់បើកមើលឃើញថា កញ្ចប់ទី១សុទ្ធតែក្រដាសប្រាក់ ២០ ដុល្លារ មានប៉ុន្មានពាន់ប៉ុណ្ណោះ ហើយក៏បើកកញ្ចប់ទី២ សុទ្ធតែក្រដាស ៥០ ដុល្លារ រាប់ទៅមាន ៥០០០ ដុល្លារ និងដល់កញ្ចប់ទី៣ សុទ្ធតែក្រដាស ១០០ ដុល្លារ ។ សរុបកញ្ចប់ទាំង៣មានប្រាក់ ២៣,០០០ ដុល្លារ ។

ក្រៅពីនោះ នៅមានឃើញកាសែត Cleveland Plain Dealer ចាស់មួយនៅក្រោមបាតប្រអប់ ។

កាសែតនេះបោះពុម្ពផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៥១ ប្រហែលជាពេលដែលម្ចាស់របស់ទ្រព្យសម្បត្តិនេះយកមកលាក់ទុក ។

Loading...

Loading...