kalib9

ព្រឺក្បាល!! ប្រើ​ស្ករ​គ្រាប់ Mentos ទឹកក្រូច កូកាកូឡា និង​ពង​ទា ដើម្បី​ចាប់​…​ត្រី​អណ្តែង (​វីដេអូ​)

​ឃ្លី​ប​នេះ​ត្រូវបាន​ស​ផលិត​នៅ​កម្ពុជា ហើយ​បាន​ទាញ​អ្នកជំនាញ​ការបរទេស​វិភាគ​អំពី​ការប្រើ​ស្ករ​គ្រាប់ Mentos ទឹកក្រូច​កូ​កា ព្រមទាំង​ស៊ុត «​បង្ខំ​» ឲ្យ​ត្រី​អណ្តែង​ចេញពី​រូង​បាន​យ៉ាង​ងាយ ។​

​តាមរយៈ Clip នេះ អ្នកជំនាញការ​បាន​វែកញែក​រក​មូលហេតុ ទោះបី​ដឹងថា Clip ដែល​បង្ហោះ​លើ Youtube ពី​ដើមខែ​វិច្ឆិកា នេះ គឺជា​ការរៀបចំ ។ ពួកគេ​ទទួលស្គាល់ថា អ្នករៀបចំ Clip ពិតជា​ជំនាញ យល់ដឹង​ផ្នែក​វិទ្យាសាស្ត្រ ។​

​តាម​នោះ គឺ​ស៊ុត​វា​មាន​លក្ខណៈ​ទាក់ទាញ​ពពួក​ត្រី​អណ្តែង​និយាយ​ដោយឡែក និង​ត្រី​និយាយ​រួម ដោយ​ពួកវា​អាច​ទទួល​សញ្ញា​ដឹង​ពី​ចម្ងាយ ។ រូង​នេះ​នៅ​កៀក​នឹង​ស្ទឹង​មួយ ។​

​ស្ករ​គ្រាប់ Mentos និង​ទឹកក្រូច​កូ​កា ពេល​ក្លាយជា​ល្បាយ​នោះ គឺ​វា​បង្កើតជា​បរិមាណ CO2 យ៉ាងខ្លាំង​ក្លា ធ្វើ​ឲ្យ​ត្រី​ថប់ដង្ហើម ស្លន់ស្លោ ត្រដរខ្យល់ រក​កន្លែង​ចេញ ។​

Loading...

​គេ​ក៏​ប្រាប់ថា កុំ​សាក​អី ប្រសិនបើ​ក្នុង​រូង​ដែល​ពុំមាន «​ត្រី​» នៅក្នុង​នោះ​ស្រាប់ នាំ​តែ​ខាតបង់​ឥតប្រយោជន៍ ៕

Loading...