kalib9

បែកធ្លាយ កំពូលអ្នកទ្រឹស្តីស្នេហា DJ Nana ចេះងរដាក់ស្វាមីសុខចិត្តទៅគេងលើឥដ្ឋ ព្រោះប្តីមិនព្រម…

ភ្នំពេញ៖ កន្លងមកគេធ្លាប់តែឃើញ ពិធីការីនីស្រីពូកែខាងវោហាស័ព្ទ DJ Nana តែងតែផ្តល់នូវទ្រឹស្តីល្អៗជាច្រើនទៅកាន់ប្រិយមិត្តអ្នកស្តាប់របស់នាង ទាក់ទងទៅនឹងប្រធានបទអប់រំ ចំណេះដឹង ស្នេហា ក៏ដូចជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀតផងដែរ។

ជាការពិតណាស់ ដោយភាគច្រើន DJ Nana តែងតែផ្តល់នូវគំនិតល្អៗ ជាពិសេសគឺទ្រឹស្តីរឿងស្នេហា ដល់ប្រិយមិត្តៗយុវវ័យ ដែលកំពុងតែជួបវិបត្តិពិបាកដោះស្រាយ ឬមិនយល់ចិត្តគ្នាជាមួយនឹងដៃគូជាដើម។

ដោយឡែក ស្រាប់តែថ្មីៗនេះ ប្រិយមិត្តគាំទ្រជាច្រើន ស្រាប់តែបានប្រទះឃើញ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ស្វាមីជាទីស្រលាញ់របស់ DJ រូបស្រស់ Nana បានធ្វើការបង្ហោះនូវរូបថតរបស់នាងមួយសន្លឹក ក៏ដូចជាបានភ្ជាប់មកនូវ Caption មួយ ដែលអត្ថន័យបានបរិយាយអំពីភាពង៉ក់ងររបស់ភរិយារបស់លោក យ៉ាងគួរឲ្យអស់សំណើចផងដែរ។

ដោយក្នុងសារនោះបានសរសេរថា៖

«ប្រពន្ធខ្ញុំ ធ្វើទុក្ខកិរិយា ពហិការមិនព្រមដេកលើពូក សុខចិត្តសំដិលខ្លួលលើឥដ្ឋ ព្រោះខ្ញុំមិនអាចជូនទៅបាត់ដំបងថ្ងៃស្អែកបាន។»

តួយ៉ាង តាមរយៈសារនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន អានហើយសឹងតែទប់សំណើចមិនបាន ជាពិសេសថែមទាំងមានភ្ជាប់មកនូវរូបថត DJ Nana កំពុងគេងនៅលើឥដ្ឋយ៉ាងកំសត់ថែមទៀតផង យ៉ាងណាមិញ ទង្វើនេះបានធ្វើឲ្យគ្រប់គ្នា មិនស្ងើចសរសើរពីភាពគួរឲ្យស្រលាញ់ របស់ប្តីប្រពន្ធមួយគូនេះមិនបាន ហើយក៏បានបញ្ជាក់ឲ្យឃើញពីភាពផ្អែមល្ហែម ក៏ដូចជាសុភមង្គលនៅក្នុងគ្រួសាររបស់អ្នកទាំងពីរផងដែរ៕

Loading...

Loading...