ប្រិយមិត្តជាច្រើន ពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ ប្រាកដជាបានស្គាល់រួចហើយ ចំពោះកីឡាករជើងខ្លាំងថៃមួយរូបនេះ គឺកីឡាករ Senchai ដែលធ្លាប់ផ្តួលកីឡាករជើងខ្លាំងកម្ពុជាយើងកីឡាករ ផល សោភ័ណ្ឌ ឲ្យសន្លប់ក្នុងទឹកទី១ នៅក្នុងការប្រកួត Thai Fighter ក្នុងប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ។
ដោយឡែក កាលពីយប់មិញនេះ តាមរយៈផេករបស់ក្លឹប Yokkao បានបង្ហោះវីដេអូបង្ហាញពីសកម្មភាព សែនឆ័យ និងប៊ូខាវ សមក្បាច់គុនលើសង្វៀន ដោយប្រើកណ្តាប់ដៃ និងរន្ទះជើងធ្ងន់ៗទៅលើគ្នា ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង ព្រោះថា គេកម្រឃើញអ្នកទាំងពីរប៉ះគ្នាបែបនេះនោះទេ ៕
គួរបញ្ជាក់ផងដែរ ស្តេចប្រដាល់ថៃ ប៊ូខាវ ទើបតែមកប្រកួតនៅក្នុងស្រុកខ្មែរកាលពីពេលថ្មីៗនេះ ដោយយកឈ្នះកីឡាករកុងហ្គោ Chris Ngmbi អោយចុះចាញ់ការប្រកួតនៅក្នុងទឹកទី ១ ក្នុងកម្មវិធី Mas Fight Cambodia ៕