kalib9

ទុះការរិះគន់លើបណ្តាញសង្គមខ្លំាង ក្រោយពេលប្រើប្រាស់រថយន្ត១២កៅអីសាមញ្ញ មកដឹកព្រះស ពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចេញពីព្រលាន…(មានវីដេអូ)

នំពេញ ទន្ទឹមនឹងពិធីដង្ហែព្រះស ពចេញពីប្រលានយន្តហោះ ក៏ផ្ទុះនូវការរិះគន់រឿងប្រើប្រាស់រថយន្តសាមញ្ញដឹកព្រះអង្គនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះស ពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដែលបានសោយទិវង្គត ក្នុងមន្ទីរពេទ្យព្រះរាជា

ណាចក្រថៃ ដោ យជរាពាធនោះ ត្រូវបានត្រូវដង្ហែរមកដល់រាជធានីភ្នំពេញហើយ។ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានធ្វើការរិះគន់ព្រោងព្រាត ជាក់ស្តែងតាមរយៈទំព័រហ្វេសបុក”Traffic Spy – អ្នកប្រមាញ់ចរាចរណ៍” បានលើកជាមតិរិះគន់តយ៉ាងដូច្នេះថា៖ឃើញ​ព្រះ​ទីន័ង​ដឹក​ព្រះ​បរម​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ហើយ​ខ្លោចចិត្ត​ណាស់​ ។ ដាក់​ព្រះ​មឈូស​ក្នុង​ឃ្លុប​អីវ៉ាន់​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​។ តេី​ហេតុអ្វី​មិន​ជួល​យន្តហោះ​ឯកជន​សម្រាប់​តែ​ដឹក​ឬ​ប្រេីប្រាស់​យន្តហោះ​

រាជការ​ដេីម្បី​ដឹក​ព្រះស ព​? ចំណែក​រថយន្ត​ដឹក​ព្រះស ព​ ហេតុអី​រក​រថយន្ត​សមរម្យ​បន្តិច​ដេីម្បី​ដឹក​ព្រះស ព​មិនបាន​? បែរជា​យក​រថយន្ត​ ១២​ កៅអី​សាមញ្ញ​ ស្លាកលេខ​រដ្ឋ​​មក​ដឹក​។ បេី​រៀបចំ​រថយន្ត​ដឹក​ព្រះស ព​ឲ្យ​សមរម្យ​មិនទាន់​ទេ​ ម្ដេច​មិន​ប្រេីប្រាស់​ឡាន​ពេទ្យ​តែម្ដង​ទៅ? ស្រុកថៃ​ ព្រះបរមស ព​អតីត​ព្រះមហាក្សត្រ​ថៃ​ក៏​គេ​ដឹក​តាម​ឡាន​ពេទ្យ​ដែរ​ (រថយន្ត​ Mercedes VIP តែ​ជា​ប្រភេទ​ឡាន​ពេទ្យ​)​ ពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះបរមរាជវាំង​។សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ព្រះអង្គ​មាន​ព្រះរាជ​គុណូបការៈ​ខ្ពង់ខ្ពស់​ណាស់​លេី​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ នាទី​ចុងក្រោយ​នៃ​ព្រះ​ជន្ម​ព្រះអង្គ​ រាជការ​រៀបចំ​សមរម្យ​ខ្លាំងណាស់​! ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Loading...

Loading...