kalib9

គោចាស់ព្រលះស្មៅខ្ចី!! បុរសអ្នកមានវ័យ៧០ឆ្នាំម្នាក់ បានរៀបការជាលើកដំបូងជាមួយនារីវ័យ២០ឆ្នាំ

បរទេស៖ យើងទាំងអស់គ្នាធ្លាប់តែបានឮរឿងរ៉ាវរបស់ស្ត្រីវ័យក្មេងរៀបការជាមួយបុរសពីរដងមួយក្នុងជីវិតរបស់ពួកគេ ហើយនេះវាអាចធ្វើឱ្យយើងភ្ញាក់ផ្អើល ប្រហែលជាស្នេហាពិតជាមិនមានដែនកំណត់ទេ ចំណែកឯអាយុក៏គ្រាន់តែជាតួលេខដែរ។

យោងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់មកពីប្រទេសថៃបានចែករំលែករូបថតជាច្រើនសន្លឹកក្នុងពិធីមង្គលការមិត្តរបស់គាត់ ប៉ុន្តែនេះមិនមែនជាគូស្នេហ៍ធម្មតាទេ ព្រោះកូនកំលោះមានអាយុច្រើនជាងកូនក្រមុំដល់ទៅ ៥០ ឆ្នាំ

បុរសវ័យ៧០ឆ្នាំរូបនេះត្រូវបានគេនិយាយថា គាត់មិនធ្លាប់បានរៀបការពីមុនមកទេ មុនពេលជួបកូនក្រមុំអាយុ២០ឆ្នាំរូបនេះ គាត់បានចំណាយប្រាក់ ២០ លានបាត (ប្រហែល ២,៧៥ លានដុល្លារ) សម្រាប់ថ្លៃបណ្ណាការ។

Loading...

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិក្នុងពិធីមង្គលការតាំងពីដើមរហូតដល់ចប់។ ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក៏កូនកំលោះក្រមុំមួយគូនេះ នៅតែជួបជុំគ្នាយ៉ាងសប្បាយរីករាយបំផុត។

Loading...