kalib9

ញាក់សាច់!!! នេះបានហៅតារាហ្វេសសិនពិតៗ!ម៉ូតខ្លះសឹងគិតមិនដល់តែបូព្រឹក្សអាចធ្វើបាន…

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ទេព បូព្រឹក្ស បានស្គាល់រសជាតិជីវិតអ្នកសិល្បៈ សឹង១០ឆ្នាំជាងមកហើយ ដោយរូបនាង ជួបនឹងរឿងជាច្រើន ឧបសគ្គរាប់មិនអស់ តែរូបនាង នៅតែខ្លាំង និងឈរបានមកទល់ពេលនេះ។

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញថា ក្នុងឆ្នាំ២០១៩ ប្រជាប្រិយភាពរបស់នាង កាន់តែឡើងកូដស្រឺតៗ ដែលបណ្តាកម្មវិធី ឆាកធំៗ តែងទាក់ទងនាង ឲ្យឡើងច្រៀង ជាញឹកញាប់ សឹងគ្មានពេលសម្រាក។ ជាពិសេស កាលពីឱកាសព្រះរាជពិធីបុណ្យអុំទូក ទេព បូព្រឹក្ស ក៏រវល់ខ្លាំង មិនចាញ់តារាផ្សេងៗ ប៉ុន្មានដែរ តែយ៉ាងណា នាងនៅតែធ្វើបានល្អឥតខ្ចោះ នៅក្នុងឱកាសដ៏អស្ចារ្យនេះ។

អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីរូបនេះ មិនត្រឹមតែ ទទួលបាននូវប្រជាប្រិយភាពប៉ុណ្ណោះទេ សូម្បីតែការតែងខ្លួនរបស់នាង ក៏ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើល សឹងតែគ្រប់ពេលដែរ ព្រោះថា រាល់នាងឡើងឆាកម្តងៗ ម៉ូតសម្លៀកបំពាក់ ម៉ូតសក់របស់នាង មិនដែលឲ្យជាន់គ្នាម្តងណាឡើយ ជាមួយនឹងការច្នៃប្រឌិតខ្ពស់។

ជាក់ស្តែង ម៉ូតខ្លះ ទោះបីជាពិបាកមើលបន្តិចក៏ដោយ តែរយៈពេលធ្វើឡើង ទេព បូព្រឹក្ស ត្រូវប្រើពេលរយៈពេលយូរ សម្រិតសម្រាំងទម្រាំតែបាន មិនមែនជារឿងងាយស្រួលនោះទេ។ ដូច្នេះអាចនិយាយបានថា ជាការលំបាកមួយ តែនាង នៅតែព្យាយាមធ្វើ ដើម្បីបម្រើអារម្មណ៍ហ្វេនៗរបស់នាង ជាមួយនឹងចំណីចក្ខុប្លែកភ្នែក៕

Loading...

Loading...