kalib9

ពេទ្យបង្អែកខេត្តរតនះគិរី មានពេទ្យម្នាក់សំដីអសុរោះ ហៅខ្ញុំថាមីនេះៗ ហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត…(មានវីដេអូ)

រតនះគីរី៖យោងតាមរយៈគេហទំព័រហ្វេសប៊ុកប្រជាពលរដ្ឋម្នាក់ដែលគាត់មានឈ្មោះថាលីតុង​អាន-លីតុងអាន បានបង្ហោះឃ្លីបវីដេអូមួយកាល​ពីព្រឹកមិញ​នេះបង្កអោយមានការស៊ែរចែករំលែកតៗគ្នារហូតទៅដល់រាប់​ពាន់នាក់ឯណោះ ដែលម្ចាស់គណនីខាងលើបានសរសេររៀបរាប់ពីមន្ទីរពេទ្យមួយកន្លែង បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះមកកាន់គាត់។

ជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពវីដេអូឃ្លីបបូករួមជាមួយការរៀបរាប់ហេតុការណ៏នៅពេលនោះគាត់បានប្រាប់ឱ្យដឹងថា៖​«ពេទ្យបង្អែកខេត្តរតនះគិរី​ មានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត​សូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។

ចំពោះ​ឃ្លីប​វីដេអូ​មួយ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានសម្តែងនូវ​អារម្មណ៍​មិនពេញ​ចិត្ត​ជាខ្លាំង​ ចំពោះ​កាយវិកាមិនសមរម្យរបស់​លោក​គ្រូ​ពេទ្យ​ម្នាក់​នេះ​ដែលមេីលទៅ​ហាក់បីដូចជា​មនុស្ស​មិនមានចំណេះដឹងនោះទេ​ដែលបាន​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ ក៏ដូចជា​កាយវិកាបែបនេះ​មកកាន់​អ្នក​ជំងឺ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​បានស្នេីរដល់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ឯកឧត្ដម​ម៉ម​ ប៊ុន​ហេង​ មេត្តាពិនិត្យមន្ត្រីពេទ្យម្នាក់ហ្នឹងផង​គួរធ្វើយ៉ាងណាបើប្រើហឹង្សាដាក់ប្រជាពលរដ្ឋបែបនេះ។កុំ​ឲ្យ​ខាត​ពេល​យូរ​ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ឃ្លីប​វីដេអូ​មួយ​នេះ​ដូច​តទៅ​។

Loading...

Loading...