ជាការពិតណាស់ មួយរយៈមុនព័ត៌មាននៃសត្វក្រពើដែលត្រូវបានគេព្រលែងនៅកស្សិនប្រាសាទអង្គរវត្តបានធ្វើឱ្យផ្ទុះផ្អើលបណ្តាញសង្គមជាខ្លាំង ដោយមហាជនជាច្រើនមានការព្រួយបារម្ភថា ពេលកូនក្រពើនេះធំឡើងអាចធ្វើឱ្យគ្រោះថ្នាក់បាន។ តែក្រោយពីសមត្ថកិច្ចបានរកឃើញកូនក្រពើហើយចាប់ទុករួចមក មហាជនក៏រំសាយទុកកង្វល់ ឯព័ត៌មានក៏បានស្ងប់ទៅវិញ។
តែអ្វីដែលកាន់តែរន្ធត់ចិត្តនោះ ពេលនេះមិនត្រឹមតែមានក្រពើមួយក្បាលទេ មានដល់ទៅ ២ក្បាលឯណោះ ដោយតាមរយៈគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាព និងវីដេអូថែមទាំងរៀបរាប់ថា សុខៗរកឃើញកូនក្រពើដល់ទៅ ២ ក្បាលនៅក្នុងស្ទឹងទៅវិញ ដោយរឿងហេតុបានកើតឡើងនៅក្នុងប្រឡាយផ្លូវទៅផ្សារខ្នា នេះបើតាមរយៈការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុក កូន សេកមាសទីវុឌ្ឍី ។
ទោះជាយ៉ាងណានៅពេលនេះយើងមិនទាន់ដឹងថា មានខាងសមត្ថកិច្ចណា ចុះមកដោះស្រាយ ឬចាប់ចេញនៅឡើយនោះទេ ព័ត៌មានបន្ថែមយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
ប្រភព៖ Kalib9