kalib9

ចុម!! កូនក្រមុំ21ឆ្នាំ កូនកម្លោះ14ឆ្នាំ ប៉ុន្តែអ្វីដែរសំខាន់គឺចិត្តនឹងចិត្តត្រូវគ្នា

កម្សាន្ត: ក្តីស្នេហាគឺជាអ្វីៗគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាតែងត្រូវការ គឺជាអ្វីដែលគ្រប់គ្នាមិនអាចខ្វះបាន ព្រោះតែភាពឯកការទើបធ្វើឲ្យមនុស្សគ្រប់គ្នាប្រាថ្នាចង់បានក្តីស្នេហាគ្រប់ៗគ្នា។

ស្នេហាមិនបានកំណត់វ័យឡើយ​ នឹងមិនកំណត់ជំនាន់ សំខាន់ឲ្យតែចិត្តនឹងចិត្តត្រូវគ្នា ព្រោះគូរខ្លះទោះបីជាវ័យប្រហាក់ប្រហែលនឹងគ្នា ក៏មិនប្រាកដថាចិត្តគំនិតត្រូវគ្នា អាចរស់នៅនឹងគ្នាចុះសម្រុងនៅថ្ងៃអនាគតឡើយ។

គូរស្នេហ៏វ័យក្មេងមួយគូរបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលនឹងច្រណែននឹងក្តីស្រលាញ់ពួកគេយ៉ាងខ្លាំង ព្រោះតែអាពាពិពាហ៏រវាងកូនក្រមុំវ័យ21ឆ្នាំ នឹង កូនកម្លោះ14ឆ្នាំ។ ហើយពួកគេក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នឹង រូបភាពប៉ុន្មានសន្លឹកថា:

ថ្ងៃ 9/11/2019 ជាថ្ងៃពិសេសសម្រាប់ក្មួយប្រុស&ក្មួយស្រីជូនពរឱ្យមានតែសុភមង្គលស្រលាញ់គ្នារហូតដល់ចាស់សក់ស្កូវណា៎ មីងនៅធ្វើការឆ្ងាយពេកមិនបានទៅចូលរួមថ្ងៃរៀបការទេកូនក្រមុំ21ឆ្នាំកូនកំលោះ14ឆ្នាំទោះអាយុនៅក្មេងមែនឱ្យតែចិត្តគំនិតយើងចេះរកទុកដាក់អនាគត់យើងនឹងមានសុភមង្គលត្រូវចេះស្រលាញ់គ្នាចេះអធ្យាស្រ័យគ្នាទៅវិញទៅមកណា៎( ក្មួយការចោលមីងបាត់ស្នំជាងឯងទៀតមិនដឹងពេលណា៎) ៕

Loading...

Loading...