kalib9

តោះ ទស្សនាឃ្លីបវីដេអូ សម រង្ស៊ី នៅអាកាសយានដ្ឋាន ឆាលដឺហ្គោល ដែលគេមិនឲ្យឡើងយន្តហោះ (វីដេអូ)

វេបសាយ highlight.kapook របស់ថៃ បានបង្ហាញឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលត្រូវអាកាសចរថៃបដិសេធមិនឲ្យឡើងយន្តហោះ ពីទីក្រុងប៉ារីស មកទីក្រុងបាងកក ដោយបានបញ្ជាពីថ្នាក់លើ (មេដឹកនាំថៃ) ។

ថ្ងៃទី ៨ វិច្ឆិកា លោក សម រង្ស៊ី បានធ្វើដំណើរទៅអាកាសយានដ្ឋាន សាលដឺហ្គោល ទីក្រុងប៉ារីស ប្រទេសបារាំង តែត្រូវអាកាសចរណ៍​ថៃ​បដិសេធជាបន្ទាន់ មិនឲ្យឡើងទៅលើយន្តហោះ ។ លោក សង រង្ស៊ី បានបង្ហោះឃ្លីបវីដេអូរបស់ខ្លួន និយាយភាសាអង់គ្លេស ដែលគេមិនឲ្យឡើងយន្តហោះថា ៖

«ខាងយន្តហោះថៃបានទទួលបញ្ជាពីថ្នាក់លើថា មិនអនុញ្ញាតឲ្យខ្លួនឡើងយន្តហោះ នៃអាកាសចរណ៍ថៃ ខ្លួនភ្ញាក់ផ្អើលណាស់ អ្នកគាំទ្រខ្លួនកំពុងរង់ចាំត្រឡប់ទៅកម្ពុជាវិញ» ។ គាត់ថា «នេះអាចជាស្នាដៃរបស់សម្តេច ហ៊ុន សែន ដែលចាក់រុកប្រទេសជិតខាង មិនឲ្យខ្លួនត្រឡប់ទៅប្រទេសកម្ពុជាវិញ តែខ្ញុំនឹងរកទិញសំបុត្រយន្តហោះផ្សេងទៅកម្ពុជា» ។ «…ខ្លួនមិនធ្វើអ្វីខុស ខ្លួនជាប្រជាជនកម្ពុជាម្នាក់ ហើយនេះជារឿងនយោបាយ ខ្ញុំនឹងត្រឡប់ចូលកម្ពុជាវិញឲ្យបាន…» ។

អ្នកវិភាគលើកឡើងថា មូលហេតុដែលលោក សម រង្ស៊ី បង្ហោះឃ្លីបវីដេអូនេះ គឺ«ចង់បង្ហាញនិងប្រាប់ដល់អ្នកចង់ហែរហមគាត់ថា នេះជាហេតុផលមិនបានត្រឡប់ទៅកម្ពុជាតាមការសន្យារបស់គាត់ ក្នុងន័យ ចៀសវាងកុំឲ្យគេបន្ទោសថា បានតែក្អេងក្អាងខាងក្រៅ… និងបរាជ័យ… ណាមួយឲ្យអ្នកគាំទ្រគាត់ ស្អប់អារម្មណ៍…» ៕

Loading...

ប្រភព មតិអ្នក

Loading...