kalib9

នៅចាំ នី មុល្លីកា «កុមារី ២៥ឆ្នាំ»​ ទេ? ពេលនេះ នាងវិលចូលសិល្បៈវិញហើយ កំពុងក្រុងពាលីថតរឿងនេះវគ្គ៣

ភ្នំពេញ៖ បើនិយាយពីតារាសម្តែងដ៏មានប្រជាប្រិយភាព កាលពីប៉ុន្មានឆ្នាំមុនអ្នកនាង នី មុល្លីកា ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំ ព្រោះថាតារាស្រីរូបនេះ បានបង្ហាញមុខនូវរឿងភាគ ក៏ដូចជារឿងដុំល្បីៗជាច្រើន ហើយជាពិសេសនោះ គឺរឿង «កូនប្រសាស្រី» និងរឿង «កុមារី២៥ឆ្នាំ»។

យ៉ាងណាមិញ នៅពេលនេះ អ្នកនាង នី មុល្លីកា បានពញ្ញាក់អារម្មណ៍មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនជាខ្លាំង ក្រោយឃើញនាង វិលត្រលប់មកចូលសិល្បៈជាថ្មី ត្រៀមខ្លួនដើម្បីថតរឿង «កុមារី២៥ឆ្នាំ» វគ្គ៣។

តួយ៉ាង ទាំងនេះផ្អែកលើគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់អ្នកនាង នី មុល្លីកា រួមជាមួយក្រុមការងារកំពុងតែក្រុងពាលីថតរឿងថ្មីនេះ ដែលត្រៀមនឹងថតក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជារំភើបចិត្តមែនទែន បន្ទាប់ពីឃើញវត្តមានរបស់តារាស្រីដ៏ឆ្នើមម្នាក់នេះ វិលចូលសិល្បៈវិញ ព្រោះថាអ្នកគាំទ្រ ពិតជានឹកការសម្តែងរបស់នាងខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Loading...

Loading...