kalib9

ក្តៅៗ ទី​បំផុត​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានរកឃើញ​កញ្ញា​ ចរិយា​ ដែលអះអាងថា ជា​ប្រពន្ធ​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ហេីយ​

ដូចដែរប្រិយ​មិត្ត ​និង​មហាជន​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពីដេីមខែត្រូវ​នឹងថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បាន​សម្រេចចិត្ត​កាន់ដៃគ្នាចូលរោងការ​ហើយ​ ក្រោយពីបានស្រលាញ់គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដែលមាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាច្រើន​នាខេត្តកោះកុង​។

នុង​នោះដែរ​​ ចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីរបានមានការ​ចាប់​ផ្តើម​មក​​ ក៏ស្រាប់​តែ​មាន​នារី​ម្នាក់​បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និងបាន​មានការ​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​រមួត​អស់រយៈពេល​ជិត​១០ឆ្នាំមកហើយ​ ដែលធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​។

ដោយ​ឡែក​ កាលពី​យប់មិញ​នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​ហេីយ តែចំពោះ​វត្តមាន​របស់​កញ្ញា​ ចរិយា​ បែរជា​មិន​មកទៅវិញ​ ចំពោះ​មូលហេតុ​នោះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អោយ​ដឹងនៅឡើយ​នោះទេ​។ ក្នុង​នោះដែរ​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលមាន​វត្តមាន​នៅពេលនោះ​ ក៏បានធ្វើ​ការ​ឆ្លើយតបសំនួរពី​អ្នក​សារព័ត៌មាន​ជាច្រើន​ ក្រោមការ​ទស្សនា​ពី​មជ្ឈដ្ឋាន​​មហាជន​រាប់​មុឺន​នាក់នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ប្រទេស​។

ជា​មួយនឹងកិច្ច​សម្ភាសន៍​ក្នុង​សន្និសីទកាសែត​សារព័ត៌មាន​នេះ​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បានមានការប្រកាសថា​ បេីសិនជាអ្នកណាស្វែករក​ កញ្ញា​ ចរិយា​ ដែលអះអាងជាប្រពន្ធរបស់ស្វាមីនាងបាន​ នោះនាងនឹង​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​ចំនួន​ ១មុឺន​ដុល្លារ​។ បន្ថែម​ទៀត​នោះ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានបង្ហាញ​ពីអារម្មណ៍​មិនសប្បាយចិត្តជាខ្លាំង​ ដែលនៅថ្ងៃដ៏មង្គលរបស់ខ្លួន​ បែរជាមានរឿងមិនល្អបែបនេះទៅវិញ។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ហេង​ ឡុង​ ក៏បានមានការ​សោកស្ដាយ​ និងបាន​ធ្វើ​ការ​សុំទោស​ទៅកាន់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ផងដែរ​ ចំពោះ​រឿង​ដែលបានកេីតឡេីងកន្លងមកនេះ។ យ៉ាងណា​មិញ​ នៅ​មុន​នេះ​បន្តិច​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុករបស់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានបង្ហាញ​ឲ្យដឹង​ថា៖​ «ព្រឹកនេះ​ ខ្ញុំរកនាងចរិយា​ ឃេីញហេីយ​ ខ្ញុំទុកពេលឲ្យនាង​ត្រឹមល្ងាចនេះ​ ចេញមកជួបខ្ញុំ​ នាងត្រូវទទួលខុសត្រូវ​ លេីទង្វេីថោកទាបរបស់នាង»។

Loading...

Loading...