kalib9

ឃើញហើយចង់លើសជាតិស្ករ! កូនធំទន្ទឹមខ្លួនហើយ គង់ សុជាតិ និងជា វិបុល នៅតែត្រូវប៉ាន់ថតសម្អាងការទៀត

ភ្នំពេញ៖ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកដជាបានជ្រាបហើយពី ជីវិតគ្រួសាររបស់គូស្វាមី ភរិយាដែលជា ពិធីករដ៏ឆ្នើមដូចគ្នា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ពោរពេញដោយសុភមង្គលគួរឲ្យច្រណែនណាស់។

លើសពីនេះ តាមរយៈគណនីហ្វេសប៊ុករបស់ គូស្វាមីភរិយាមួយគូនេះ​ តែងតែបង្ហាញសកម្មភាពស្វីតៗ និងមើលទៅផ្អែមល្ហែមជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះដែរ លោក ជា វិបុល​ បង្ហោះរូបភាព ពេលថតសម្អាងការជាច្រើនសន្លឹក និងពាក្យពេចន៍អានហើយ រំភើបជំនួស។

ក្នុងនោះដែរ គង់ សុជាតិ និងជា វិបុល បានតែងខ្លួនក្នុង ឈុតចងក្បិនបែបខ្មែរ ជាមួយនឹងកាយវិការ កៀកកើយយ៉ាងស្និទ្ធស្នាល រំលេចស្នាមញញឹមស្រស់ថ្លា ។

យ៉ាងណាមិញ អ្នកទាំងពីរ ពិតជាមើលទៅសមគ្នាខ្លាំងណាស់ ថែមទាំងបានធ្វើឲ្យហ្វេនៗ ច្រណែន និងប្រាថ្នាចង់បានជីវិតគូ ដ៏រ៉ូមែនទិក និងមានសុភមង្គល ដូចអ្នកទាំងពីរ បែបនេះណាស់។ ជាពិសេស ទោះពួកគេមានកូនធំៗ តែអ្នកទាំងពីរ នៅតែត្រូវប៉ាន់ ខាងថតសម្អាងការដដែល៕

Loading...

Loading...