kalib9

តិចម្លេះ ពិធីមង្គលការ របស់កញ្ញាធី សុវណ្ណថា នៅតំបន់អារ៉ែង គឺរៀបចំតុទទួលភ្ញៀវត្រឹមតែចំនួន

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ចំពោះជីវិតស្នេហារបស់កញ្ញា ធី សុវណ្ណថា នឹងលោក ផែ សុវណ្ណរិទ្ធ ដែលអ្នកទាំងពីរបានស្រលាញ់គ្នាអស់រយៈពេល ៦ឆ្នាំមកហើយ ហេីយអ្វីដែលជាការទន្ទឹមរង់ចាំរបស់អ្នកទាំងពីរនោះ គឺបានមកដល់ហើយ ដោយថ្ងៃនេះទី១ ខែវិច្ជិកា ឆ្នាំ២០១៩ ត្រូវជាថ្ងៃជ័យសិរីមង្គល ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ។ទន្ទឹមនឹងនេះដែរ ពិធីរៀបមង្គលការរបស់ កញ្ញា ធី សុវណ្ណថា រួមជាមួយគូស្នេហ៍ លោក ផែ សុវណ្ណារិទ្ធ គឺនឹងប្រារព្ធធ្វើឡើង ក្រោមការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស ដែលជាសាច់ញាតិ និងមិត្ដភក្ដិជិតដិតបន្ដិចបន្ដួចតែប៉ុណ្ណោះ ដែលពិធីមួយនេះនឹងប្រារព្ធធ្វើឡើងនៅ វេលាម៉ោង ៥និង៣០នាទីល្ងាចនេះ ស្ថិតក្នុងឃុំថ្មដូងពៅ ស្រុកថ្មបាំង ខេត្តកោះកុង (តំបន់អារ៉ែង)។

យ៉ាងណាមិញ ទាក់ទងចំពោះពិធីមង្គលការរបស់កញ្ញា ធី សុវណ្ណថា នៅឯតំបន់អារ៉ែងនេះ បើតាមរយៈកិច្ចសំភាសន៏របស់លោក K01 ជាមួយកញ្ញា ធី សុវណ្ណថា នៅនាទី២៨ លោកK01 បានសួរទៅកាន់កញ្ញា ធី សុវណ្ណថា ថាតើពិធីមង្គលការនេះរៀបចំចំនួនប៉ុន្មានតុ? ក្នុងនោះដែរ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់ថា៖”ពិធីមង្គលការរបស់នាង គឺរៀបចំតែ ១១តុតែប៉ុណ្ណោះ ហើយរូបនាងនឹងធ្វើពិធីកាត់ចំណងដៃ នៅឯទីក្រុងភ្នំពេញវិញ”។

Loading...

Loading...