kalib9

អួលដើមក!! នាយក្រិន រៀបរាប់ប្រវត្តិយ៉ាងក្តុកក្តួលទាក់ទងនឹងប្រពន្ធផិត​​ លាក់បាំងការពិតអស់រយៈពេល

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយ ​កាល​ពី​ថ្មី​ៗ​នេះ​ ​តារា​កំប្លែង​ ​នាយ​ក្រិន​ ​បាន​បង្ហោះ​សារ​រួម​ជាមួយនឹង​រូប​ថ​ត​កូន​ៗ​របស់​ខ្លួន​ថា​ ​«​ស៊ូ​នៅជា​មួយ​ប៉ា​ ​ស្រ​វ៉ា​ ​ឱប​បង​ ​ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដងទៀត​ ​កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវកាយ​»​ ​។​ ​ការ​បង្ហោះ​សារ​បែបនេះ​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​ ​ក៏ដូចជា​អ្ន​ក​គំា​ទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោយ​គេ​មិន​នឹក​នាយ​នឹង​មក​ជួប​វិបត្តិ​បែបនេះ​ ​ជាមួយគ្នា​នោះ​ក៏​មាន​លើកទឹកចិត្ត​ឱ្យ​នាយ​កាត់ចិត្ត​ ​និង​ ​តស៊ូ​ដើម្បី​កូន​ៗ​ផង​ដែរ​ ​។​យ៉ាងណាមិញ ​ក្រោយពី​សរសេរ​សារ​បង្ហាញថា​ប្រពន្ធ​ផិតក្បត់​ហើយ​នោះ​ ​បើ​តាមរយៈ​វីដេអូ​មួយ​ដែលគេ​ឃើញ​ចរាចរណ៍​លើ​បណ្តាញ​សង្គម​ថ្មី​ៗ​នេះ​ ​គេ​កត់សម្គាល់​ឃើញ​ ​នាយ​ក្រិន​ ​

បាន​លាតត្រដាង​ខ្ទេច​គ្មាន​សល់​ពី​ជីវិត​បែកបាក់​របស់​លោក​ ​ដោយ​ក្នុង​នោះ​នាយ​បាន​និយាយ​ថា​ ​ពេលនេះ​នាយ​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​ ​ដោយ​មិន​នឹកស្មាន​ថា​មានរឿង​បែបនេះ​ធ្លាក់​លើ​ខ្លួន​ឡើយ​ ​។​ ​នាយ​បាន​បន្ត​ថា​ ​ប្រពន្ធ​នាយ​បាន​ចុះ​ចោល​នាយ​ ​និង​ ​កូន​ៗ​ ​អស់​រយៈពេល​ជិត​ ​២​ ​ខែ​ហើយ​ ​ប៉ុន្តែ​នាយ​បាន​ព្យាយាម​បិទបាំង​ពីសា​ធា​រណៈ​ជន​ ​មិន​ឱ្យ​មានការ​ខ្ចរខ្ចាយ​ ​និង​ ​ព្យាយាម​សម្រុះសម្រួល​ជាមួយ​ប្រពន្ធ​ម្តង​ជា​ពីរ​ដង​ផង​ដែរ​ ​ប៉ុន្តែ​នៅតែ​ពុំ​មាន​ផ្លែផ្កា​ ​។​ ​ដោយសារតែ​ការសម្រុះសម្រួល​មិន​ត្រូវគ្នា​ ​និង​ ​មានការ​ផ្គើន​ពីសំណាក់​ប្រពន្ធ​ម្តង​ហើយ​ម្តង​ទៀត​​ព្រម​ជាមួយនឹង​ក្តី​អាណិតអាសូរ​ដល់​កូន​ៗ​នោះ​ ​ទើប​មកដល់ពេលនេះ​នាយ​ដាច់ចិត្ត​ទម្លាយ​ ​។​ជាក់ស្តែង ការរៀបរាប់ខាងលើគ្រាន់តែជាចំណែងខាង នាយក្រិន ប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវយ៉ាងណាដែលនាំឱ្យបែកបាក់គ្នា ក៏យើងនៅតែមិនទាន់ហ៊ានអារកាត់បានដែរ ព្រោះមិនទាន់មានការចេញមុខមកស្រាយពីភាគីខាងភរិយារបស់ នាយក្រិន នៅឡើយពេលធ្លាយរឿងនេះ ។ដោយឡែក បន្ទាប់ពី​សម្រេច​ដើរ​ផ្លូវបែក​គ្នា​ពី​ប្រពន្ធ​ហើយ​ ​នាយ​ក្រិន​ ​ត្រូវ​ប្រឈមមុខនឹង​រឿង​ជាច្រើន​ ​ក្នុង​នោះ​មាន​ទាំង​រឿង​ជីវភាព​ ​និង​ ​មុខរបរ​រកស៊ី​ ​ដែល​រឿង​សំខាន់​គឺ​សល់​កូន​ក្នុង​បន្ទុក​ដល់ទៅ​ ​៣​ ​នាក់​

Loading...

​សុទ្ធតែ​មាន​វ័យក្មេង​ទាំងអស់​ ​ដោយ​កូន​ទី​ ​១​ ​មាន​អាយុ​ ​៦​ ​ឆ្នាំ​ ​កូន​ទី​ ​២​ ​មាន​អាយុ​ ​៤​ ​ឆ្នាំ​ ​និង​ ​កូន​ទី​ ​៣​ ​ទើបតែ​មាន​អាយុ​ ​១​ ​ខួប​ ​។​ ​ការ​បែកគ្នា​លើក​នេះ​បាន​ធ្វើ​ឱ្យ​ ​នាយ​ក្រិន​ ​ហាក់​គ្រាំគ្រា​ចិត្ត​មិន​ស្ទើរ​ទេ​ ​ជាមួយ​ការ​វេច​ស្ពាយ​ឈ្មោះ​ជា​បុរស​ពោះម៉ាយ​ជាថ្មី​ម្តង​ទៀត​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​នាយ​បាន​បង្ហាញ​ទឹកចិត្ត​មិន​អស់សង្ឃឹម​ឡើយ​ ​ដោយ​នឹង​ចិញ្ចឹម​កូន​ៗ​ទាំង​ ​៣​ ​ឱ្យ​បាន​ល្អ​ និង រៀនអោយបានខ្ពង់ខ្ពស់​៕

Loading...