kalib9

អុញនោះ!! ក្រោយមានរឿងរ៉ាវហែកហួរគ្នារវាងកញ្ញាFi YaTa និង ប៊េនី យុាំង ស្រាប់តែអ្នកនាង ពេជ្យ សោភា បានបង្ហោះសារមួយយ៉ាងមានអត្ថន័យថា…

សិល្បៈ មហាជនជាច្រើនបានជ្រាបដឹងហើយថា តារាចម្រៀងស្រីជួរមុខប្រទេសកម្ពុជា ដែលរូបនាងគឺជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស នោះគឺ អ្នកនាង ពេជ្យ សោភា ដែលតារារូបនេះពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាក្នុងស្រុក ឬ ក្រៅប្រទេសនោះឡើយ មិនតែប៉ុណ្ណោះអ្នកនាង នឹងរៀបអាពាហ៏ពិពាហ៏នៅឆ្នាំក្រោយ។ដោយឡែក តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ​ បានមានការ​លេីកឡេីង​ទាក់ទង​នឹង​រឿង​រ៉ាវ​ដែលកំពុង​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ថា៖

​ «នៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេររឺដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថាភាពមិនតបតគឺឈ្នះ ដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុតគេទេជាអ្នកដុតខ្លួនឯងអោយដោយខ្លួនឯង ព្រោះយើងមិនបានតបត មេរៀនជីវិត»។ប្រភព៖ ហ្វេសប៊ុក

Loading...

Loading...