kalib9

អាថ៌កំបាំងដ៏អស្ចារ្យ នៃរូបចម្លាក់ក្បាលមនុស្សយក្ស លើកោះដាច់ស្រយាលមួយ ជីកឃើញទាំងដងខ្លួន

ចម្លាក់​​​ក្បាល​​​មនុស្ស​​​យក្ស​​​ទឹក​​​មុខ​​​រាប​​​ស្មើ ហាក់​​​​ដូច​​​ជា​​​ឆ្មាំ​​​កំពុង​​​ការពារ​​​ដែន​​​កោះ បាន​​​ក្លាយ​​​តំបន់​​​ដ៏​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​​សម្រាប់​​​អ្នក​​​ស្រាវជ្រាវ​​​នានា និង​​​ភ្ញៀវ​​​ទេសចរ​​​ផ្សង​​​ព្រេង​។ ទី​នោះ​​​គឺ​​​ជា​​​ដែន​​​កោះ​​​ដាច់​​​ស្រយាល​​​មួយ​​​ឈ្មោះ Easter Island លើ​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក ជិត​​​ប្រទេស​​​ឈី​លី​។ ដំបូង​ឡើយ​គ្រប់​គ្នា​គិត​ថា រូប​ចម្លាក់​នេះ​មាន​ត្រឹម​តែ​ក្បាល​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មាន​ការ​ជីក​កកាយ​ទើប​ដឹង​ថា វា​មាន​ដង​ខ្លួន​កប់​ចូល​ក្រោម​ដី​យ៉ាង​ជ្រៅ។ ​

​​​តាំង​​​ពី​​​ប្រទះ​​​ឃើញ​​​ដែន​​​កោះ​​​នេះ​​​មក មនុស្ស​​​ជា​​​ច្រើន រួម​​​ទាំង​​​ក្រុម​​​អ្នក​​​ស្រាវជ្រាវ​​​ផង គិត​​​ថា​​​មាន​​​តែ​​​ក្បាល​​​មនុស្ស​​​ធំ​​​ៗ​​​ប៉ុណ្ណោះ ដែល​​​ត្រូវ​​​គេ​​​សាងសង់​​​ឡើង​។ យ៉ាង​​​ណា​​​ក្ដី សំណង់​​​ទាំង​​​អស់​​​នេះ បាន​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​ងឿ​ង​​​ឆ្ងល់ បន្សល់​​​ទុក​​​អាថ៌​កំបាំង​​​ស្រាយ​​​មិន​​​រួច​​​ច្រើន​​​ណាស់​​​ទៅ​​​ហើយ​។ ​​​ដោយ​​​មិន​​​អស់​​​ចិត្ត​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​អាថ៌​កំបាំង ក្រុម​​​អ្នក​​​ស្រាវជ្រាវ​​​បាន​​​ជីក​​​ទៅ​​​ក្រោម​​​ក្បាល​​​មនុស្ស​​​អាយុ​​​កាល​​​រាប់​​​រ​យ​​​ឆ្នាំ​​​នេះ ស្រាប់​​​តែ​​​ប្រទះ​​​ឃើញ​​​ដង​​​ខ្លួន​​​នៅ​​​កប់​​​ក្រោម​​​ដី​។ រ​បក​​​គំ​ហើញ​​​នេះ ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​។​

​រូប​​​ក្បាល​​​មនុស្ស​​​ធំ​​​បំផុត អាច​​​មាន​​​កម្ពស់​​​រហូត ១០​​ម៉ែត្រ និង​​​ទ​ម្ងន់​​​ជាង ៨០​​តោន ដែល​​​ត្រូវ​​​គេ​​​សាងសង់​​​ឡើង​​​តាំង​​​ពី​​​រាប់​​​រ​យ​​​ឆ្នាំ​​​មុន​។ ក្រុម​​​អ្នក​​​ស្រាវជ្រាវ​​​ជឿជាក់​​​ថា សំណង់​​​ទាំង​​​អស់​​​ត្រូវ​​​សាងសង់​​​ឡើង​​​ពេញ​​​ដង​​​ខ្លួន ប៉ុន្តែ​​​វា​​​បាន​​​កប់​​​ក្រោម​​​ដី បន្ទាប់​​​ពី​​​ឆ្លង​​​កាត់​​​ព្យុះ​​​ភ្លៀង​​​ច្រើន​​​សតវត្ស​​​រួច​​​មក​។ ទោះ​​​យ៉ាង​​​ណា វិធី​​​សាង​​​សង់​​​សំណង់​​​ដ៏​​​អស្ចារ្យ​​​នេះ នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​វិទ្យាសាស្ត្រ​​​បក​​​ស្រាយ​​​មិន​​​រួច ព្រោះ​មិន​ដឹង​ថា​គេ​រំកិល​ថ្ម​ធំៗ​ទាំង​នោះ​ដោយ​របៀប​ណា។

Loading...

តាម​ពិត​ទៅ រូប​ចម្លាក់​ក្បាល​មនុស្ស​យក្ស​នេះ ត្រូវ​បាន​គេ​ជីក​កកាយ ដើម្បី​ស្វែង​រក​រឿង​រ៉ាវ​ពិត តាំង​ពី​ឆ្នាំ១៩១៤ មក​ម្ល៉េះ ប៉ុន្តែ​ពេល​នោះ​មិន​ទាន់​មាន​ការ​ប្រកាស​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ ហើយ​នៅ​ឆ្នាំ​១៩៥០ ក៏​មាន​ការ​ស្រាវជ្រាវ​ទ្រង់​ទ្រាយ​ធំ​ម្ដង​ទៀត។ រហូត​ដល់​ឆ្នាំ​២០១០ ទើប​មាន​ការ​ជីក​កកាយ​ក្បាល​២ បន្ថែម​ទៀត ហើយ​ធ្វើ​ឱ្យ​មាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន កាន់​តែ​ចាប់​អារម្មណ៍ និង​ចុះ​ផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សារព័ត៌មាន​តែ​ម្ដង៕

Loading...