kalib9

ឃើញហើយព្រឺសម្បុរ!! យល់សប្តិថា មិត្តហៅឲ្យទៅជួយនៅក្នុងអណ្ដូង ព្រឹកឡើងទៅមើលស្រាប់តែជួបរឿដ៏រន្ធត់មួយ…

ប្រទេសថៃ៖ បុរសម្នាក់បាត់ខ្លួន ២០ ថ្ងៃ ក្រោយពីតាមរកទើបឃើញសពនៅក្នុងអណ្ដូង និងមានកង្កែបជាច្រើនក្នុងនោះផង ។

អ្នកស្លាប់ត្រូវបានគេស្គាល់ថាឈ្មោះ សុភិន ឃុនយ៉ៃ អាយុ ៤៥ឆ្នាំ រស់នៅក្នុងខេត្ត កាំផែងផេត សពហើមរលួយទៅហើយ សន្និដ្ឋានថាស្លាប់មិនទាបជាង ២០ថ្ងៃ ។អណ្ដូងនោះមានជំរៅដល់ទៅ ៨ម៉ែត្រ ក្រោយពីយកសពឡើងមកហើយ ប៉ូលីសបានយកសពទៅពិនិត្យបន្ថែមនៅមន្ទីរពេទ្យ។

តាមការសាកសួរទៅភរិយារបស់អ្នកស្លាប់ឈ្មោះ អ័នថៈយ៉ា ច័នថៈគល អាយុ ៤៨ឆ្នាំបានប្រាប់អោយដឹងថា ប្ដីរបស់គាត់បានប្ដូរមកនៅទីនេះ ៣ឆ្នាំមកហើយ ។ប្ដីរបស់គាត់បានបាត់ខ្លួនទៅជិត ២០ថ្ងៃទៅហើយ មុនពេលបាត់ខ្លួននោះមានភ្លៀងធ្លាក់ខ្លាំង លុះព្រលប់ៗប្ដីបានប្រាប់ថា នឹងចេញទៅរកត្រីនៅវាលស្រែ រួចបាត់ខ្លួនរហូត។ក្រោយពីបាត់ខ្លួនគាត់ខំតាមរក និងបានទៅរាយការប្រាប់ប៉ូលីសពីការបាត់ខ្លួនរបស់ប្ដី។

ចំណែកមិត្តម្នាក់របស់អ្នកស្លាប់ម្នាក់ដែលតែងតែទៅណាមកណាជាមួយគ្នាបានរៀបរាប់ថា ៣យប់មុនពេលរកសពឃើញ ខ្លួនគាត់បានយលសប្តិឃើញមិត្តសំលាញ់មកយលសប្តិ ហើយនិយាយថា «ជួយអញផង អញនៅក្នុងអណ្ដូង »ហើយយលសប្តិនោះដូចជាការពិតណាស់ ដោយប្លែកក្នុងចិត្ត ទើបចេញតាមរកនៅតាមអណ្ដូងតែមិនឃើញ រហូតនឹកឃើញអណ្ដូងដែលនៅវាលស្រែ ពេលទៅដលើឃើញអណ្ដូងនោះត្រូវស្មៅដុះជិតស្ទើរតែមើលមិនឃើញ តែពេលអើតមើលក្នុងនោះ ស្រាប់តែឃើញសពអ្នកស្លាប់។

ចំពោះការស្លាប់នេះ មានការសន្និដ្ឋានថា អ្នកស្លាប់អាចដើររកត្រីរកកង្កែប តែមិនបានឃើញអណ្ដូងព្រោះតែយបងងឹតទើបធ្លាក់ចូលទៅក្នុងអណ្ដុងស្លាប់ តែទោះយ៉ាាងណាប៉ូលីសបានយកសពទៅពិនិត្យម្ដងទៀតពីមូលហេតុនៃការស្លាប់លើកនេះ។

Loading...

Loading...